ស្តេចទតក៏ទៅដល់បាល-ពេរ៉ាស៊ីម ហើយវាយឈ្នះពួកភីលីស្ទីននៅទីនោះ។ បន្ទាប់មក គាត់និយាយថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខខ្ញុំ ដូចទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។
បរិទេវ 2:13 - អាល់គីតាប ក្រុងស៊ីយ៉ូនអើយ តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត នាងក្រមុំស៊ីយ៉ូនអើយ តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសំរាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ តើនរណាអាចព្យាបាលនាងបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា? តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ? តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកម្សាន្តចិត្តនាងបាន? ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងស៊ីយ៉ូនអើយ តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត នាងក្រមុំស៊ីយ៉ូនអើយ តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសម្រាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ តើនរណាអាចព្យាបាលនាងបាន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកំសាន្តចិត្តនាងបាន ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន |
ស្តេចទតក៏ទៅដល់បាល-ពេរ៉ាស៊ីម ហើយវាយឈ្នះពួកភីលីស្ទីននៅទីនោះ។ បន្ទាប់មក គាត់និយាយថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខខ្ញុំ ដូចទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។
អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹងស្តេចនោះថា: សានហេរីបអើយ ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី ប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹមគ្រវីក្បាល ចំអកឲ្យអ្នក។
ទ្រង់បានធ្វើឲ្យផែនដីរញ្ជួយ និងប្រេះចេញពីគ្នា ឥឡូវនេះ សូមទ្រង់ផ្សារភ្ជាប់ឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។
អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹងស្ដេចនោះថា: សានហេរីបអើយ! ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី នឹងប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹម នឹងគ្រវីក្បាលចំអកឲ្យអ្នក។
ចូរអ្នកប្រកាសពាក្យនេះថា: “ទឹកភ្នែករបស់យើងហូរទាំងយប់ទាំងថ្ងៃ ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី គឺក្រុងនៃប្រជាជនរបស់យើង ត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។
ឱអុលឡោះតាអាឡាអើយ តើទ្រង់ពិតជាបោះបង់ចោលយូដាឬ? តើទ្រង់ស្អប់ក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាទ្រង់វាយយើងខ្ញុំឲ្យរបួស មើលមិនជាដូច្នេះ? យើងខ្ញុំសង្ឃឹមថាបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ យើងខ្ញុំសង្ឃឹមថាបានជាសះស្បើយ តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។
តើនៅស្រុកកាឡាដលែងមានប្រេង សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ? តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ? ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ មិនព្រមសះដូច្នេះ?
ស្រីទាំងនោះត្រូវប្រញាប់យំរៀបរាប់ ស្រណោះយើងទាំងអស់គ្នា សូមឲ្យទឹកភ្នែករបស់យើងទាំងអស់គ្នា ហូរដូចទឹកទន្លេ។
អស់អ្នកដែលដើរកាត់តាមនេះអើយ សូមមើលមកចុះ! តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ! នៅថ្ងៃអុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ទ្រង់បានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា!
ពេលហ្វៀរ៉អ៊ូនឃើញអ្នកទាំងនេះ គាត់នឹងបានធូរស្បើយចំពោះការបាត់បង់ពលទ័ពរបស់ខ្លួន គឺពលទាហានអេស៊ីបទាំងមូល ដែលស្លាប់ដោយមុខដាវ នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ទ្រង់បានប្រព្រឹត្តចំពោះយើងខ្ញុំ និងចំពោះអ្នកដឹកនាំដែលគ្រប់គ្រងលើយើងខ្ញុំ ស្របតាមបន្ទូលរបស់ទ្រង់ គឺទ្រង់ធ្វើឲ្យទុក្ខវេទនាមួយយ៉ាងធំ កើតមានដល់យើងខ្ញុំ ហើយនៅក្រោមមេឃនេះពុំដែលមានទុក្ខវេទនាណាមួយកើតឡើងដូចទុក្ខវេទនា ដែលក្រុងយេរូសាឡឹមបានជួបប្រទះនោះឡើយ។