ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 7:70 - អាល់គីតាប

មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន បាន​ជូន​ប្រាក់ សម្រាប់​ការ​សង់​ម៉ាស្ជិទ។ លោក​អភិបាល​បាន​ជូន​មាស​មួយ​ពាន់​តម្លឹង សម្រាប់​ម៉ាស្ជិទ ព្រម​ទាំង​ពែង​ហា‌សិប និង​សម្លៀក‌បំពាក់​អ៊ីមុាំ​ចំនួន​ប្រាំ​រយ​សាម‌សិប​សម្រាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ បាន​ថ្វាយ​តង្វាយ​សម្រាប់​ការ​ងារ​នេះ។ លោក​ទេសា‌ភិបាល បាន​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាស ១ ០០០ ដារីក ពែង​មាស ៥០ សម្លៀក‌បំពាក់​ពួក​សង្ឃ ៥៣០ សម្រាប់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន បាន​ថ្វាយ​ប្រាក់ សម្រាប់​ការ​សង់​ព្រះ‌វិហារ។ លោក​អភិបាល​បាន​ថ្វាយ​មាស​មួយ​ពាន់​តម្លឹង សម្រាប់​ព្រះ‌វិហារ ព្រម​ទាំង​ពែង​ហា‌សិប និង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​ប្រាំ​រយ​សាម‌សិប​សម្រាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​ឪពុក​គេ​ខ្លះ បាន​ថ្វាយ​ដង្វាយ​សំរាប់​ការ​នោះ លោក​ចៅហ្វាយ​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាស​១​ពាន់​ដារីក ពែង​មាស​៥០ សំលៀក‌បំពាក់​ពួក​សង្ឃ​៥៣០​សំរាប់

សូមមើលជំពូក



នេហេមា 7:70
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​ផើង​សម្រាប់​ដាក់​ឈាម។ គ្រឿង​ប្រដាប់​ទាំង​អស់ ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន សម្រាប់​ដាក់​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ខាត់​យ៉ាង​រលោង។


ទម្ងន់​របស់​សម ផើង សម្រាប់​ប្រោះ​ឈាម ថូ​សម្រាប់​ពិធី​ច្រួច​ស្រា​ធ្វើ​ពី​មាស​សុទ្ធ ព្រម​ទាំង​ទម្ងន់​របស់​ពែង​មាស និង​ទម្ងន់​របស់​ពែង​ប្រាក់​នីមួយៗ


កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ កិច្ចការ​ទាំង​អស់​ដែល​លោក​ធ្វើ​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ក៏​បាន​ចប់​សព្វ​គ្រប់


ស្តេច​ឲ្យ​គេ​ធ្វើ​តុ​ចំនួន​ដប់ សម្រាប់​ដាក់​ក្នុង​ម៉ាស្ជិទ គឺ​តុ​ប្រាំ​នៅ​ខាង​ស្តាំ និង​ប្រាំ​នៅ​ខាង​ឆ្វេង។ ស្តេច​ក៏​ឲ្យ​គេ​ធ្វើ​ផើង​ដាក់​ឈាម​ពី​មាស ចំនួន​មួយ​រយ​ដែរ។


នៅ​ក្នុង​ឯក‌សារ​ដែល​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​ដូច​ត​ទៅ: លោក​នេហេមា​ជា​អភិបាល​អាណា‌ខេត្ត និង​ជា​កូន​របស់​លោក​ហាកា‌លា ជា​ចៅ​របស់​លោក​សេដេ‌គា


ហើយ​លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​អ៊ីមុាំ​ណា​ម្នាក់​សាក​សួរ​យូរឹម និង​ធូមីម ជា​មុន​សិន។


អូដ្ឋ ៤៣៥​ក្បាល និង​លា ៦ ៧២០ ក្បាល។


មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បាន​ជូន​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង សម្រាប់​ការ​សង់​ម៉ាស្ជិទ ព្រម​ទាំង​ប្រាក់​ពីរ​ពាន់​ពីរ​រយ​ណែន។


ពេល​ប្រជា‌ជន​ទាំង​មូល​ឮ​បន្ទូល​របស់​អុលឡោះដែល​មាន​នៅ​ក្នុង​ហ៊ូកុំ ពួក​គេ​នាំ​គ្នា​យំ។ ដូច្នេះ លោក​ទេសា‌ភិបាល​នេហេមា អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ និង​ក្រុម​លេវី ដែល​មាន​នាទី​បក​ស្រាយ​ហ៊ូកុំ ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ!»។


ចូរ​យក​មែក​ហ៊ីសុប​ចង​ជា​កញ្ចុំ រួច​ជ្រលក់​ក្នុង​ផើង ដែល​ដាក់​ឈាម ហើយ​យក​ឈាម​នោះ ទៅ​លាប​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន រហូត​ដល់​ព្រឹក។


ម៉ូសា​យក​ឈាម​ពាក់​កណ្តាល ចាក់​ទៅ​ក្នុង​ផើង ហើយ​ពាក់​កណ្តាល​ទៀត ប្រោះ​ទៅ​លើ​អាសនៈ។


លោក​រាជ​ប្រតិភូ​ក៏​យក​ចាន‌ក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើង​ចង្កៀង ពែង ចាន គោម និង​វត្ថុ​ទាំង​ប៉ុន្មាន ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់ ទៅ​ជា​មួយ​ដែរ។