Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 7:71 - អាល់គីតាប

71 មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បាន​ជូន​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង សម្រាប់​ការ​សង់​ម៉ាស្ជិទ ព្រម​ទាំង​ប្រាក់​ពីរ​ពាន់​ពីរ​រយ​ណែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

71 ហើយ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ បាន​ថ្វាយ​មាស ២០ ០០០ ដារីក និង​ប្រាក់ ២ ២០០ ម៉ានេ ដាក់​ក្នុង​ឃ្លាំង​សម្រាប់​ការ​សាង​សង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

71 មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង សម្រាប់​ការ​សង់​ព្រះ‌វិហារ ព្រម​ទាំង​ប្រាក់​ពីរ​ពាន់​ពីរ​រយ​ណែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

71 ហើយ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ ក៏​ថ្វាយ​មាស​២​ម៉ឺន​ដារីក នឹង​ប្រាក់​២២០០​នាលិ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ

សូមមើលជំពូក ចម្លង




នេហេមា 7:71
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ជូន​ជា​ជំនូន​សម្រាប់​ការ‌ងារ​នៃ​ដំណាក់​របស់​អុលឡោះគឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។


មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន បាន​ជូន​ប្រាក់ សម្រាប់​ការ​សង់​ម៉ាស្ជិទ។ លោក​អភិបាល​បាន​ជូន​មាស​មួយ​ពាន់​តម្លឹង សម្រាប់​ម៉ាស្ជិទ ព្រម​ទាំង​ពែង​ហា‌សិប និង​សម្លៀក‌បំពាក់​អ៊ីមុាំ​ចំនួន​ប្រាំ​រយ​សាម‌សិប​សម្រាប់។


ប្រជា‌ជន​ឯ​ទៀតៗ​បាន​ជូន​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង ប្រាក់ ពីរ​ពាន់​ណែន និង​សម្លៀក‌បំពាក់​អ៊ីមុាំ​ហុក‌សិប​ប្រាំ‌ពីរ​សម្រាប់។


រីឯ​អុលឡោះ​វិញ ទ្រង់​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ទ្រង់​ក៏​មិន​យោគ‌យល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ទ្រង់​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។


កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ចិត្ត​អុលឡោះ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម