នេហេមា 3:25 - អាល់គីតាប លោកប៉ាឡាល ជាកូនរបស់លោកអ៊ូសាយ ជួសជុលផ្នែកនៅទល់មុខនឹងជ្រុងកំពែង និងប៉មខាងលើ ដែលលយចេញពីដំណាក់ស្ដេចជិតទីធ្លាក្រុមអង្គរក្ស។ បន្ទាប់មក មានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ាឡាល ជាកូនរបស់អ៊ូសាយ បានជួសជុលនៅមុខចន្ទល់កំផែង និងប៉មដែលលយចេញពីដំណាក់ស្តេចខាងលើ នៅក្បែរទីធ្លារបស់ក្រុមរក្សាស្ដេច ហើយបន្ទាប់ពីគាត់ មានពេដាយ៉ា ជាកូនរបស់ប៉ារ៉ូស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ាឡាល ជាកូនរបស់លោកអ៊ូសាយ ជួសជុលផ្នែកនៅទល់មុខនឹងជ្រុងកំពែង និងប៉មខាងលើ ដែលលយចេញពីដំណាក់ស្ដេចជិតទីធ្លាក្រុមអង្គរក្ស។ បន្ទាប់មក មានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ាឡាល ជាកូនអ៊ូសាយបានធ្វើនៅមុខរំពត់កំផែង នឹងប៉មដែលលយចេញពីដំណាក់ស្តេចខាងលើ ដែលនៅក្បែរទីធ្លារបស់ក្រុមរក្សាអង្គ ហើយបន្ទាប់នឹងគាត់មានពេដាយ៉ា ជាកូនប៉ារ៉ូសបានធ្វើ |
បន្ទាប់មក យើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ ទ្វារមច្ឆា ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរបាល។
លោកអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំ ឈរនៅលើវេទិកាឈើមួយ ដែលគេបានដំឡើងសម្រាប់ពេលនោះ។ លោកម៉ាធិធា លោកសេម៉ា លោកអណាយ៉ា លោកអ៊ូរីយ៉ា លោកហ៊ីលគីយ៉ា និងលោកម៉ាសេយ៉ា ឈរនៅខាងស្តាំដៃរបស់គាត់ ហើយលោកពេដាយ៉ា លោកមីសាអែល លោកម៉ាល់គា លោកហាស៊ូម លោកហាសបាដាណា លោកសាការីយ៉ា និងលោកមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់គាត់។
អ្នកពោលថា “យើងនឹងសង់ដំណាក់មួយ ដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសម្រាប់យើង”។ អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃ ហើយលាបពណ៌ក្រហម។
ពេលនោះ កងទ័ពរបស់ស្តេចនេប៊ូក្នេសា ឡោមព័ទ្ធក្រុងយេរូសាឡឹម។ រីឯណាពីយេរេមាត្រូវគេឃុំនៅពន្ធនាគារ ក្នុងវាំងស្ដេចស្រុកយូដា។
ស្តេចសេដេគាក៏បញ្ជាឲ្យគេឃុំយេរេមាទុកនៅក្នុងបន្ទាយកងរក្សាស្ដេច ហើយឲ្យគេយកនំបុ័ងពីហាងនៅតាមផ្លូវមកជូនគាត់ពិសា រហូតទាល់តែក្នុងក្រុងទាំងមូល លែងមាននៅសល់នំបុ័ងទៀត។ ដូច្នេះ យេរេមាក៏ស្នាក់នៅក្នុងបន្ទាយកងរក្សាស្ដេច។
ពួកគេទាញខ្សែពួរ លើកយេរេមាឡើងពីអណ្ដូងមក ហើយយេរេមាក៏ស្ថិតនៅក្នុងបន្ទាយកងរក្សាស្ដេចនោះ។
ជនជាតិខាល់ដេដុតកំទេចវាំង និងផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។
រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ អ្នកប្រៀបដូចជាប៉មចាំយាម និងជាបន្ទាយដ៏រឹងមាំ អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។