យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។
នេហេមា 12:30 - អាល់គីតាប ពួកអ៊ីមុាំ និងពួកលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះប្រជាជន ជម្រះខ្លោងទ្វារ និងកំពែងក្រុងឲ្យបានបរិសុទ្ធដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្ឃ និងពួកលេវីបានធ្វើពិធីសម្អាតខ្លួនឲ្យបានបរិសុទ្ធ ហើយក៏បានធ្វើពិធីសម្អាតប្រជាជន ព្រមទាំងទ្វារ និងកំផែង ឲ្យបានបរិសុទ្ធដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបូជាចារ្យ និងពួកលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះប្រជាជន ជម្រះខ្លោងទ្វារ និងកំពែងក្រុងឲ្យបានបរិសុទ្ធដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសង្ឃ នឹងពួកលេវីបានញែកខ្លួនជាបរិសុទ្ធ រួចក៏ញែកពួកបណ្តាជន ព្រមទាំងទ្វារទាំងប៉ុន្មាន នឹងកំផែងផង ចេញជាបរិសុទ្ធ។ |
យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។
ក្រុមអ៊ីមុាំ និងក្រុមលេវីនាំគ្នាញែកខ្លួនជាបរិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
ដោយអ៊ីមុាំមានគ្នាតិចពេក មិនអាចបកស្បែកសត្វទាំងអស់ ដែលត្រូវធ្វើជាគូរបានដុតបាន ក្រុមលេវីដែលជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែបង្ហើយកិច្ចការ ដោយទុកឲ្យក្រុមអ៊ីមុាំធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធ ដ្បិតក្រុមលេវីមានចិត្តខ្នះខ្នែង ក្នុងការញែកខ្លួនឲ្យបានបរិសុទ្ធជាងក្រុមអ៊ីមុាំ។
រួចមានប្រសាសន៍ទៅពួកគេថា៖ «កូនចៅលេវីអើយ សូមស្តាប់ខ្ញុំ! ឥឡូវនេះ សូមអ្នករាល់គ្នាញែកខ្លួនឲ្យបានបរិសុទ្ធ ហើយញែកដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នា ឲ្យបានវិសុទ្ធដែរ។ ចូរយកអ្វីៗដែលមិនបរិសុទ្ធចេញទៅខាងក្រៅទីសក្ការៈ។
ជនជាតិអ៊ីស្រអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យរំលងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែលវិញ។
បេតគីលកាល តំបន់កេបា និងអាសម៉ាវែត ដ្បិតក្រុមចំរៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។
ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុនេះ សូមនឹកចាំពីខ្ញុំ សូមអាណិតមេត្តាខ្ញុំ ដោយចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់។
ខ្ញុំបានជម្រះពួកគេឲ្យដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញហ៊ូកុំឲ្យក្រុមអ៊ីមុាំ និងក្រុមលេវី អនុវត្ត ស្របតាមមុខងាររបស់ខ្លួន។
ក្រោយពេលជប់លៀង អៃយ៉ូបតែងតែហៅកូនៗរបស់គាត់ មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ។ គាត់ក្រោកពីព្រលឹម ធ្វើគូរបានដុត សម្រាប់កូននីមួយៗ ដ្បិតគាត់ខ្លាចក្រែងកូនរបស់គាត់ប្រព្រឹត្តអំពើបាប ហើយប្រមាថអុលឡោះនៅក្នុងចិត្តរបស់ខ្លួន។ អៃយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យជម្រះខ្លួនឲ្យបានបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។
គាត់ប្រាប់ទៅប្រជាជនថា៖ «ចូររៀបចំខ្លួនសម្រាប់ថ្ងៃទីបី ហើយកុំរួមដំណេកជាមួយប្រពន្ធឡើយ»។
គេជ្រើសរើសមូស្ទីគ្រប់ៗគ្នាពីចំណោមមនុស្ស ហើយតែងតាំងសម្រាប់ឲ្យទាក់ទងជាមួយអុលឡោះ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការជូនជំនូន និងធ្វើគូរបានរំដោះបាបមនុស្ស។
ហើយដោយគាត់ទន់ខ្សោយ ដូច្នេះ គាត់ត្រូវធ្វើគូរបានសម្រាប់ឲ្យខ្លួនគាត់ផ្ទាល់ និងប្រជារាស្ដ្ររួចពីបាប។