ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាយាមទ្វារ តាមក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេងទាំងចាស់។
នេហេមា 11:1 - អាល់គីតាប មេដឹកនាំរបស់ប្រជាជនតាំងទីលំនៅនៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកមេដឹកនាំរបស់ប្រជាជន រស់នៅក្នុងក្រុងយេរូសាឡិម ហើយប្រជាជនឯទៀត គេចាប់ឆ្នោតយកម្នាក់ ក្នុងចំណោមដប់នាក់ ឲ្យមករស់នៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធ ហើយប្រាំបួននាក់ទៀត ឲ្យរស់នៅតាមទីក្រុងឯទៀតៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំរបស់ប្រជាជនតាំងទីលំនៅនៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកប្រធានក្នុងបណ្តាជន នោះក៏នៅក្នុងក្រុងយេរូសាឡិម ហើយពួកបណ្តាជនឯទៀត គេចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធដែរ ហើយ៩នាក់ ឲ្យនៅអស់ទាំងទីក្រុងឯទៀត |
ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាយាមទ្វារ តាមក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេងទាំងចាស់។
អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសារ តាមតំណវង្សត្រកូលរបស់គេរៀងៗខ្លួន។ ពួកគេរស់នៅក្រុងយេរូសាឡឹម។
គេបានជំរឿនប្រជាជនអ៊ីស្រអែលទាំងមូល តាមក្រុមគ្រួសាររបស់គេ ហើយកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ ប្រជាជនយូដាត្រូវខ្មាំងកៀរទៅជាឈ្លើយ នៅស្រុកបាប៊ីឡូន ព្រោះតែពួកគេមិនស្មោះត្រង់នឹងអុលឡោះ។
អស់អ្នកដែលបានវិលមកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួន នៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រអែលធម្មតា ពួកអ៊ីមុាំ ពួកលេវី និងពួកនេធីនិម។
កូនចៅយូដា កូនចៅពុនយ៉ាម៉ីន កូនចៅអេប្រាអ៊ីម និងម៉ាណាសេខ្លះ នាំគ្នាតាំងទីលំនៅនៅក្រុងយេរូសាឡឹម។
ពួកយើងជាអ៊ីមុាំ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សម្រាប់ដំណាក់របស់ម្ចាស់នៃយើង គឺរៀងរាល់ឆ្នាំ យើងត្រូវយកអុសមកជាជំនូនតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង ដូចមានចែងទុកក្នុងហ៊ូកុំ។
នៅគ្រាដដែលនោះ ខ្ញុំពោលទៅកាន់ប្រជាជនទៀតថា៖ «នៅពេលយប់ អ្នករាល់គ្នាត្រូវសម្រាកនៅក្រុងយេរូសាឡឹមជាមួយអ្នកបម្រើរបស់ខ្លួន គឺយើងត្រូវយាមនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។
នៅទីនេះក៏មានបល្ល័ង្កនៃរាជវង្ស របស់ស្ដេចទត ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌ដែរ។
ចូរនាំគ្នាទូរអាសូមអុលឡោះតាអាឡាប្រទានសន្តិភាព មកក្រុងយេរូសាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត!
មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺអុលឡោះតាអាឡាទេ ដែលសម្រេចអ្វីៗទាំងអស់។
អ្នករាល់គ្នាអួតថា ខ្លួនជាអ្នករស់នៅក្នុងក្រុងដ៏វិសុទ្ធ ហើយថាខ្លួនពឹងផ្អែកស្តេចរបស់ជនជាតិ អ៊ីស្រអែល ដែលមាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងសំដែងឫទ្ធិ។ យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលអ៊ីសាមានជិវិតរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងបរិសុទ្ធ ព្រមទាំងបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញផង។
ពេលនោះ អ៊ីព្លេសនាំអ៊ីសាទៅក្រុងយេរូសាឡឹម ជាក្រុងបរិសុទ្ធ ដាក់អ៊ីសាលើកំពូលម៉ាស្ជិទ
បន្ទាប់មកគេនាំគ្នាទូរអាដូចតទៅ៖ «ឱអ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបចិត្ដគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីរនាក់នេះ តើលោកម្ចាស់គាប់ចិត្តជ្រើសរើសអ្នកណា
សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវ័កដប់មួយនាក់ទៀត។
នៅស៊ីឡូយ៉ូស្វេចាប់ឆ្នោត ចែកទឹកដីឲ្យជនជាតិអ៊ីស្រអែលនៅចំពោះអុលឡោះតាអាឡា តាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។