Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 10:39 - អាល់គីតាប

39 ជន‌ជាតិ​អ៊ីស្រ‌អែល និង​ក្រុម​លេវី ត្រូវ​យក​ជំនូន​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង។ ក្នុង​បន្ទប់​ទាំង​នោះ គេ​ដាក់​វត្ថុ​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ ហើយ​ក្រុម​អ៊ីមុាំ​ដែល​ត្រូវ​វេន​បម្រើ​ការ‌ងារ​ក្រុម​យាម​ទ្វារ និង​ក្រុម​ចំរៀង​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដែរ។ ដូច្នេះ យើង​ពុំ​បោះ​បង់​ចោល​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​លេវី ត្រូវ​យក​តង្វាយ​លើក​ចុះ​ឡើង ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​បន្ទប់ ជា​កន្លែង​ដែល​ទុក​គ្រឿង​ប្រដាប់​របស់​ទី​បរិសុទ្ធ ហើយ​ពួក​សង្ឃ​ដែល​បម្រើ​ការ‌ងារ ពួក​ឆ្មាំ​ទ្វារ និង​ពួក​ចម្រៀង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។ យើង​នឹង​មិន​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ជន‌ជាតិ​អ៊ីស្រា‌អែល និង​ក្រុម​លេវី ត្រូវ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង។ ក្នុង​បន្ទប់​ទាំង​នោះ គេ​ដាក់​វត្ថុ​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ ហើយ​ក្រុម​បូជា‌ចារ្យ​ដែល​ត្រូវ​វេន​បម្រើ​ការ‌ងារ​ក្រុម​យាម​ទ្វារ និង​ក្រុម​ចម្រៀង​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដែរ។ ដូច្នេះ យើង​ពុំ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល ព្រម​ទាំង​ពួក​កូន​ចៅ​លេវី ត្រូវ​យក​ដង្វាយ​លើក​ចុះ​ឡើង ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង​មក​ដាក់​ក្នុង​បន្ទប់ ជា​កន្លែង​ដែល​ទុក​គ្រឿង​ប្រដាប់​របស់​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ ពួក​ឆ្មាំ​ទ្វារ នឹង​ពួក​ចំរៀង​ក៏​នៅ​ទី​នោះ​ដែរ យើង​រាល់​គ្នា​មិន​ព្រម​បោះ‌បង់​ចោល​ព្រះ‌វិហារ របស់​ព្រះ​នៃ​យើង​ឡើយ។

សូមមើលជំពូក ចម្លង




នេហេមា 10:39
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​នាំ​គ្នា​ទៅ​ហៅ​អ្នក​យាម​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា៖ «ពួក​យើង​បាន​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ពួក​ស៊ីរី តែ​ពុំ​ប្រទះ​ឃើញ​នរណា​ម្នាក់ ឬ​ក៏​ឮ​សូរ​សំឡេង​មនុស្ស​ណា​សោះ​ឡើយ។ ពួក​យើង​ឃើញ​មាន​តែ​សេះ លា ដែល​គេ​ចង​ទុក និង​តង់ត៍​ដែល​គេ​បោះ​បង់​ចោល​ប៉ុណ្ណោះ»។


ស្តេច​ហេសេ‌គា​បង្គាប់​ឲ្យ​គេ​រៀប‌ចំ​បន្ទប់ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពេល​រៀប‌ចំ​រួច​ស្រេច​ហើយ


គេ​ក៏​នាំ​យក​ជំនូន​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក និង​ជំនូន​មួយ​ភាគ​ដប់ ព្រម​ទាំង​ជំនូន​ដ៏​សក្ការៈ​ផ្សេង​ទៀត យក​មក​ទុក​ក្នុង​បន្ទប់​នោះ​ជា​ប្រក្រ‌តី។ លោក​កូណា‌នា​ជា​ក្រុម​លេវី មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ជំនូន​ទាំង​នោះ ដោយ​មាន​លោក​ស៊ី‌ម៉ៃ ជា​ប្អូន​របស់​គាត់ ជា​អ្នក​ជំនួយ​ការ។


នៅ​ជំនាន់​លោក​សូរ៉ូ‌បាបិល និង​ជំនាន់​លោក​នេហេមា ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​តែងតែ​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​ម្ហូប​អាហារ​របស់​ខ្លួន ទៅ​ជូន​ក្រុម​លេវី​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក្រុម​លេវី​ក៏​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​អាហារ​របស់​ខ្លួន ជូន​កូន​ចៅ​របស់​ហារូន​ដែរ។


ដោយ​យល់​ដល់​ដំណាក់ របស់​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ខ្ញុំ​ទូរអា​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភ‌មង្គល!


«ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​យក​ភោគ​ផល​មួយ​ភាគ​ដប់​មក​ឲ្យ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគ​ផល​មួយ​ភាគ​ដប់ ជូនអុលឡោះ‌តាអាឡា។


ចូរ​ប្រាប់​ពួក​លេវី​ថា: ពេល​ណា​អ្នក​រាល់​គ្នា​ញែក​ផ្នែក​ដ៏​ល្អ​វិសេស​មួយ​ភាគ​ដប់ ហើយ​ចំណែក​ដែល​នៅ​សល់​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ដូច​ជា​ស្រូវ និង​ទឹកទំ​ពាំង​បាយ​ជូរ​ដែល​នៅ​សល់​របស់​ប្រជា‌ជន​ដែរ។


រីឯ​ជំនូន​មួយ​ភាគ​ដប់ ដែល​អ្នក​ត្រូវ​ជូនអុលឡោះ‌តាអាឡា គឺ​មាន​ស្រូវ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី និង​ប្រេង ឬ​កូន​ដំបូង​របស់​គោ និង​ចៀម ឬ​ជំនូន​ផ្សេងៗ​ទៀត ដូច​ជា​ជំនូន​លា​បំណន់​ជំនូន​ស្ម័គ្រ​ចិត្ត និង​ជំនូន​ពិសេស អ្នក​ពុំ​អាច​បរិភោគ​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ។


មិន​ត្រូវ​លះ‌បង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា​ថ្ងៃ​នៃ​អ៊ីសា‌ជាអម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម