ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 10:37 - អាល់គីតាប

យើង​នឹង​នាំ​ម្សៅ​ដំបូង​របស់​យើង ព្រម​ទាំង​ជំនូន​ដែល​យើង​បាន​ញែក​ទុក​ដោយ​ឡែក គឺ​មាន​ផ្លែ​ឈើ​គ្រប់​មុខ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង មក​ជូន​ក្រុម​អ៊ីមុាំ នៅ​ក្នុង​បន្ទប់​អម​នៃ​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។ យើង​នឹង​យក​ភោគ‌ផល​ពី​ដី​របស់​យើង មួយ​ភាគ​ដប់ ជូន​ក្រុម​លេវី។ ក្រុម​លេវី​ត្រូវ​ទៅ​ប្រមូល​យក​ផល​ទាំង​នោះ​ពី​ស្រុក​ភូមិ ដែល​មាន​ស្រែ​ចម្ការ​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ក៏​យក​ផល​នៃ​ម្សៅ​លាយ​ដំបូង តង្វាយ​លើក​ចុះ​ឡើង ផ្លែ​ឈើ​គ្រប់​មុខ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង មក​ជូន​ពួក​សង្ឃ នៅ​ក្នុង​បន្ទប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​ផល​ពី​ដីរបស់​យើង មក​ជូន​ពួក​លេវី ដ្បិត​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ពួក​លេវីហើយ​ដែល​ប្រមូល​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ផល​នៃ​ស្រែ​ចម្ការ​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​នាំ​ម្សៅ​ដំបូង​របស់​យើង ព្រម​ទាំង​តង្វាយ​ដែល​យើង​បាន​ញែក​ទុក​ដោយ​ឡែក គឺ​មាន​ផ្លែ​ឈើ​គ្រប់​មុខ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង មក​ជូន​ក្រុម​បូជា‌ចារ្យ នៅ​ក្នុង​បន្ទប់​អម​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ យើង​នឹង​យក​ភោគ‌ផល​ពី​ដី​របស់​យើង មួយ​ភាគ​ដប់ ជូន​ក្រុម​លេវី។ ក្រុម​លេវី​ត្រូវ​ទៅ​ប្រមូល​យក​ផល​ទាំង​នោះ​ពី​ស្រុក​ភូមិ ដែល​មាន​ស្រែ​ចម្ការ​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ឲ្យ​យក​ផល​នៃ​ម្សៅ​លាយ​ដំបូង ដង្វាយ​លើក​ចុះ​ឡើង ផ្លែ​ឈើ​គ្រប់​មុខ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង មក​ឲ្យ​ពួក​សង្ឃ នៅ​ក្នុង​បន្ទប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​ដង្វាយ​១​ភាគ​ក្នុង​១០​ពី​ផល​ដី​យើង មក​ឲ្យ​ពួក​លេវី​ផង ដ្បិត​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន នោះ​គឺ​ជា​ពួក​លេវី ដែល​ទទួល​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ផល​នៃ​ស្រែ​ចំការ​យើង

សូមមើលជំពូក



នេហេមា 10:37
23 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​អ៊ីស្រ‌អែល និង​កូន​ចៅ​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា បាន​នាំ​គោ និង​ចៀម​មក​ជូន​ជា​ជំនូន​មួយ​ភាគ​ដប់ ហើយ​គេ​ក៏​យក​អ្វីៗ​ទាំង​អស់ ដែល​ញែក​ជា​សក្ការៈ​ជូន​ដល់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្លួន មក​ជូន​ជា​ជំនូន​មួយ​ភាគ​ដប់​ដែរ។ គេ​ដាក់​ជំនូន​ទាំង​នោះ​ជា​ច្រើន​គំនរ។


ខ្ញុំ​ក៏​ទទួល​ដំណឹង​ថា ក្រុម​លេវី​ពុំ​បាន​ទទួល​របប​របស់​ខ្លួន​ទេ ដូច្នេះ ពួក​លេវី និង​ក្រុម​ចំរៀង​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ដំណាក់ បែរ​ជា​នាំ​គ្នា​រត់​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​វិញ។


ពេល​នោះ ប្រជា‌ជន​យូដា​ទាំង​មូល​យក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ដែល​ជា​ជំនូន​មួយ​ភាគ​ដប់​មក​ដាក់​ក្នុង​ឃ្លាំង។


គាត់​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ទទួល​លោក​ថូប៊ី‌យ៉ា គឺ​បន្ទប់​ដែល​គេ​ដាក់​ជំនូន​ម្សៅ គ្រឿង​ក្រអូប គ្រឿង​បរិក្ខារ​របស់​ម៉ាស្ជិទ ព្រម​ទាំង​ស្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ប្រេង​ជា​ជំនូន​មួយ​ភាគ​ដប់​ដែល​បម្រុង​ទុក​សម្រាប់​ពួក​លេវី ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ និង​ជា​ចំណែក​ដែល​ញែក​សម្រាប់​ក្រុម​អ៊ីមុាំ។


ខ្ញុំ​ឲ្យ​គេ​ធ្វើ​ពិធី​ជម្រះ​បន្ទប់​ទាំង​នោះ ហើយ​យក​សម្ភារៈ​នៃ​ដំណាក់​អុលឡោះ​ជា​ម្ចាស់ ជំនូន និង​គ្រឿង​ក្រអូប​មក​ដាក់​ជំនួស​វិញ។


អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ជូនអុលឡោះ‌តាអាឡា ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្ម‌សិទ្ធិ​របស់អុលឡោះ‌តាអាឡា។


«ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្តី ទុក​ជា​សក្ការៈ​សម្រាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​កម្ម​សិទ្ធិ​របស់​យើង»។


អ្នក​រាល់​គ្នា​ត្រូវ​យក​នំ​បុ័ង​ពីរ​ដុំ ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា មក​ជូនអុលឡោះ‌តាអាឡា។ ត្រូវ​ប្រើ​ម្សៅ​ម៉ដ្ត​ពីរ​ភាគ​ដប់​នៃ​អេផា ដុត​ជា​មួយ​មេ​នំបុ័ង សម្រាប់​ធ្វើ​ជា​នំបុ័ង​ដំបូង​បង្អស់ ជូនអុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «ចូរ​នាំ​យក​ជំនូន​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ពរ​របស់​យើង​ដ៏​លើស‌លប់​មក​លើ​អ្នក​រាល់​គ្នា»។


តើ​មនុស្ស​កេង‌ប្រវ័ញ្ច​អុលឡោះ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ទ្រង់​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច ជំនូន​មួយ​ភាគ​ដប់ និង​ជំនូន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!


កូន​ដំបូង​ទាំង​អស់​ដែល​ប្រជា‌ជន​យក​មក​ជូន​យើង គឺ​ទាំង​កូន​មនុស្ស ទាំង​កូន​សត្វ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។ ប៉ុន្តែ ចូរ​ឲ្យ​គេ​លោះ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ​ដែល​មិន​បរិសុទ្ធ។


រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ជូន​ជា​ជំនូន និង​សាច់​ភ្លៅស្តាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។


យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រ‌អែល​ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ប្រសិន​បើ​យើង​យក​ផល​ដំបូង​ជូន​អុលឡោះ ម្សៅ​នំបុ័ង​ទាំង​មូល​ក៏​ជា​របស់​ទ្រង់​ដែរ ហើយ​ប្រសិន​បើ​ឫស​ជា​របស់​អុលឡោះ មែក​ក៏​ជា​របស់​ទ្រង់​ដែរ។


«រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគ​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ជា​ជំនូន។


ត្រូវ​យក​ផល​ដំបូង​នៃ​ស្រូវ​របស់​អ្នក ព្រម​ទាំង​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ប្រេង និង​រោម​ចៀម​ដែល​អ្នក​កាត់​មុន​គេ ជូន​អ៊ីមុាំ


ចូរ​យក​ផល​ដំបូង​នៃ​ភោគ​ផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​របស់​អុលឡោះ។