អុលឡោះតាអាឡាមានបន្ទូលសន្យា ដោយឥតប្រែប្រួលថា: «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្ដេចម៉ិលគីស្សាដែក»។
និក្ខមនំ 40:15 - អាល់គីតាប ហើយតែងតាំងពួកគេ ដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើយើង។ ពិធីចាក់ប្រេងនេះបញ្ជាក់ថាពួកគេ និងពូជពង្សរបស់ពួកគេមានមុខងារជាអ៊ីមុាំរហូតតទៅ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយចាក់ប្រេងតែងតាំងពួកគេ ដូចជាបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យគេបានបំពេញមុខងារជាសង្ឃបម្រើយើង។ ពិធីចាក់ប្រេងនេះនឹងបញ្ជាក់ថា ពួកគេនឹងបានជាសង្ឃជាប់នៅរៀងរហូត គ្រប់ជំនាន់តទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយចាក់ប្រេងតែងតាំងពួកគេ ដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ពិធីចាក់ប្រេងនេះបញ្ជាក់ថា ពួកគេ និងពូជពង្សរបស់ពួកគេ មានមុខងារជាបូជាចារ្យរហូតតទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយចាក់ប្រេងដល់គេដូចជាបានចាក់ប្រេងឲ្យឪពុកគេដែរ ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ បុណ្យចាក់លាបប្រេងនេះនឹងបានសំរាប់ការងារជាសង្ឃដល់អ្នកទាំងនោះអស់កល្បជានិច្ច គ្រប់ទាំងដំណគេតទៅ។ |
អុលឡោះតាអាឡាមានបន្ទូលសន្យា ដោយឥតប្រែប្រួលថា: «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្ដេចម៉ិលគីស្សាដែក»។
អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរំលឹកអំពីព្រឹត្តការណ៍ដែលកើតមាន ដើម្បីលើកតម្កើងអុលឡោះតាអាឡា នេះជាហ៊ូកុំដែលត្រូវអនុវត្តជារៀងរហូតតទៅឥតប្រែប្រួលបានឡើយ។
ត្រូវយកសម្លៀកបំពាក់ទាំងនេះទៅពាក់ឲ្យហារូន និងកូនប្រុសរបស់គាត់ រួចតែងតាំងពួកគេ ដើម្បីញែកពួកគេឲ្យបំពេញមុខងារជាអ៊ីមុាំបម្រើយើង។
ចូរក្រវាត់ខ្សែក្រវាត់ឲ្យហារូន និងកូនរបស់គាត់ ព្រមទាំងពាក់ឆ្នួតក្បាលឲ្យពួកគេផង។ អ្នកត្រូវតែងតាំងហារូន និងកូនប្រុសរបស់គាត់ជាអ៊ីមុាំរហូត តាមហ៊ូកុំដែលនៅស្ថិតស្ថេរជានិច្ច។
ចូរប្រាប់ជនជាតិអ៊ីស្រអែលថា នេះជាប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេងដ៏សក្ការៈ គ្រប់ជំនាន់តរៀងទៅ។
អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
ម៉ាឡាអ៊ីកាត់ពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែលអុលឡោះតាអាឡាជាម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែងតាំងឲ្យនៅបម្រើទ្រង់»។
តាមរយៈសម្ពន្ធមេត្រីនេះ យើងតែងតាំងភីនេហាស និងពូជពង្សរបស់គេឲ្យបំពេញមុខងារជាអ៊ីមុាំរហូតតទៅ ព្រោះភីនេហាសមានចិត្តឈឺចាប់ជំនួសអុលឡោះជាម្ចាស់របស់ខ្លួន ហើយបានធ្វើឲ្យជនជាតិអ៊ីស្រអែលរួចពីបាបផង»។
ស្តេចគ្មានមាតាបិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេច ក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ស្តេចដូចបុត្រារបស់អុលឡោះ ហើយស្ថិតនៅជាអ៊ីមុាំរហូតតរៀងទៅ។
ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។