Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 30:31 - អាល់គីតាប

31 ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា នេះ​ជា​ប្រេង​សម្រាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង​ដ៏​សក្ការៈ គ្រប់​ជំនាន់​តរៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "នេះ​ជា​ប្រេង​សម្រាប់​ពិធី​លាប​តាំង​របស់​យើង គ្រប់​ជំនាន់​របស់​អ្នក​រាល់​គ្នា​តទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា នេះ​ជា​ប្រេង​សម្រាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង​ដ៏​សក្ការៈ​គ្រប់​ជំនាន់​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ប្រេង​នេះ​ត្រូវ​ទុក​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ​ដល់​អញ នៅ​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ទៅ

សូមមើលជំពូក ចម្លង




និក្ខមនំ 30:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យើង​រក​បាន​ទត​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តែង‌តាំង​គាត់ ដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង​


ត្រូវ​យក​ឈាម​ពី​លើ​អាសនៈ និង​ប្រេង​សម្រាប់​តែង​តាំង ទៅ​ប្រោះ​លើ​ហារូន និង​សម្លៀក​បំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​ហារូន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​បរិសុទ្ធ។


ចូរ​យក​ប្រេង​នេះ​លាប​លើ​ហារូន និង​កូន​ប្រុស​របស់​គាត់ ញែក​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។


មិន​ត្រូវ​ប្រើ​ប្រេង​នេះ សម្រាប់​លាប​តែង​ខ្លួន​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​គ្រឿង​ផ្សំ​នេះ​ទៅ​ធ្វើ​ប្រេង ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​ជា​ប្រេង​សក្ការៈ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ទុក​ឲ្យ​នៅ​ជា​សក្ការៈ​រហូត។


គាត់​ក៏​បាន​ធ្វើ​ប្រេង ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ និង​ប្រេង​ក្រអូប ជា​ប្រេង​បរិសុទ្ធ ដែល​ផ្សំ​ឡើង​តាម​វិធី​ចម្រាញ​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់។


មូស្ទី​ដែល​ជា​ប្រមុខ​លើ​ពួក​អ៊ីមុាំ​ហើយ​បាន​ទទួល​ពិធី​តែង‌តាំង​សម្រាប់​បំពេញ​មុខ​ងារ​នេះ និង​សម្រាប់​ពាក់​អាវ​សក្ការៈ​មិន​ត្រូវ​ដក​ឆ្នួត​ក្បាល​ចេញ ឬ​ហែក​សម្លៀក​បំពាក់​ខ្លួន​ឯង​ឡើយ។


គាត់​ចាក់​ប្រេង​លើ​ក្បាល​ហារូន ដើម្បី​ញែក​លោក​ឲ្យ​បាន​បរិសុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម