Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 40:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហើយ​ចាក់​ប្រេង​ដល់​គេ​ដូច​ជា​បាន​ចាក់​ប្រេង​ឲ្យ​ឪពុក​គេ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ បុណ្យ​ចាក់​លាប​ប្រេង​នេះ​នឹង​បាន​សំរាប់​ការ‌ងារ​ជា​សង្ឃ​ដល់​អ្នក​ទាំង​នោះ​អស់​‌កល្ប​ជានិច្ច គ្រប់​ទាំង​ដំណ​គេ​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ហើយ​ចាក់​ប្រេង​តែង​តាំង​ពួក‌គេ ដូច​ជា​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក‌គេ​ដែរ ដើម្បី​ឲ្យ​គេ​បាន​បំពេញ​មុខ​ងារ​ជា​សង្ឃ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​នឹង​បញ្ជាក់​ថា ពួក‌គេ​នឹង​បាន​ជា​សង្ឃ​ជាប់​នៅ​រៀង​រហូត គ្រប់​ជំនាន់​ត​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ហើយ​ចាក់​ប្រេង​តែង‌តាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ មាន​មុខងារ​ជា​បូជា‌ចារ្យ​រហូត​ត​ទៅ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ហើយ​តែង‌តាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ​មាន​មុខ​ងារ​ជា​អ៊ីមុាំ​រហូត​តទៅ»។

សូមមើលជំពូក ចម្លង




និក្ខមនំ 40:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ហើយ ថា​ឯង​ជា​សង្ឃ នៅ​អស់‌កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក ទ្រង់​នឹង​មិន​ប្រែ​ព្រះ‌ហឫទ័យ​ឡើយ


ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​ថ្ងៃ​នេះ​ជា​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ។


ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​ឯង នឹង​កូន​លោក​ផង រួច​ត្រូវ​ចាក់​ប្រេង​តាំង​គេ​ឡើង ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ


ព្រម​ទាំង​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ឲ្យ​អើរ៉ុន នឹង​កូន​លោក​ផង រួច​ជួត​ឈ្នួត​ឲ្យ​គេ​ដែរ នោះ​ការ‌ងារ​ជា​សង្ឃ នឹង​បាន​ជា​របស់​ផង​គេ ជា​ច្បាប់​សំរាប់​នៅ​អស់​‌កល្ប​ជានិច្ច គឺ​យ៉ាង​នោះ​ឯង​ដែល​ត្រូវ​តាំង​អើរ៉ុន ហើយ​នឹង​ពួក​កូន​លោក​ឡើង។


ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ប្រេង​នេះ​ត្រូវ​ទុក​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ​ដល់​អញ នៅ​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ទៅ


អ្នក​ណា​ដែល​នឹង​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ដទៃ នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។


រួច​ត្រូវ​នាំ​ពួក​កូន​លោក​មក​បំពាក់​អាវ​ខ្លី​ឲ្យ


ឯ​ម៉ូសេ​លោក​ក៏​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក លោក​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់


ដូច្នេះ ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​អ្នក​ទាំង​២ ដែល​បាន​ចាក់​ប្រេង​តាំង​ឲ្យ ជា​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​ដុំ​មូល។


គឺ​ជា​សេចក្ដី​សញ្ញា​ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ នៅ​ជា​ដរាប​ត​ទៅ សំរាប់​លោក នឹង​ពូជ​លោក​រៀង​ត​ទៅ ពី​ព្រោះ​លោក​បាន​ឈឺ‌ឆ្អាល​នឹង​ព្រះ​នៃ​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល។


លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សាវតារ​ទេ ក៏​គ្មាន​ថ្ងៃ​កំណើត ឬ​ថ្ងៃ​ស្លាប់​ដែរ លោក​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ក៏​នៅ​ជា​សង្ឃ​ជា​រៀង​រាប​ដរាប​ត​ទៅ


ហើយ​ច្បាប់​នេះ​ដែល​ថា គឺ​អ្នក​ធំ​តែង​ឲ្យ​ពរ​ដល់​អ្នក​តូច នោះ​ប្រកែក​មិន​បាន​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម