ពេលនោះ អុលឡោះតាអាឡាខឹងនឹងលោកអ៊ូសា ហើយទ្រង់ប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់អុលឡោះ។
និក្ខមនំ 4:14 - អាល់គីតាប ពេលនោះ អុលឡោះតាអាឡាខឹងទាស់នឹងម៉ូសាយ៉ាងខ្លាំង ហើយមានបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ ឈ្មោះហារូន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងលោកម៉ូសេ ហើយព្រះអង្គមានព្រះបន្ទូលថា៖ «តើអើរ៉ុនកូនចៅលេវី មិនមែនជាបងប្រុសរបស់អ្នកទេឬ? យើងដឹងថា គាត់ជាមនុស្សពូកែវោហារ មើល៍ គាត់កំពុងតែមករកអ្នកទៀតផង កាលណាគាត់ឃើញអ្នក នោះគាត់នឹងមានចិត្តរីករាយឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងលោកម៉ូសេយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ឈ្មោះអើរ៉ុន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងម៉ូសេ ទ្រង់មានបន្ទូលថា តើអើរ៉ុន ជាពួកលេវី មិនមែនជាបងឯងទេឬអី អញដឹងថា គាត់ចេះវោហារស្រួលណាស់ ហើយមើល គាត់ក៏ចេញមករកឯងដែរ កាលណាឃើញឯងហើយ នោះគាត់នឹងមានចិត្តអំណរអរ |
ពេលនោះ អុលឡោះតាអាឡាខឹងនឹងលោកអ៊ូសា ហើយទ្រង់ប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់អុលឡោះ។
អុលឡោះតាអាឡាខឹងនឹងស្តេចស៊ូឡៃម៉ាន ដ្បិតគាត់បែកចិត្តចេញពីអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលបានមកជួបគាត់ដល់ទៅពីរដង
ទ្រង់បានចាត់ម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងហារូន ជាអ្នកដែលទ្រង់បានជ្រើសរើសឲ្យទៅ។
ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសំគាល់ដ៏អស្ចារ្យផ្សេងៗ»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ហារូនថា៖ «ចូរចេញទៅជួបម៉ូសានៅវាលរហោស្ថាន»។ ហារូនក៏ចេញទៅជួបម៉ូសានៅភ្នំរបស់អុលឡោះហើយឱបគាត់។
អ្នកទាំងពីរមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាពុំមែនមានបន្ទូលមកម៉ូសាតែប៉ុណ្ណោះទេ គឺទ្រង់មានបន្ទូលមកពួកយើងដែរ!»។ ពេលនោះអុលឡោះតាអាឡាទ្រង់ឮពាក្យនេះ។
រសអុលឡោះដ៏វិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរយកហ៊ូកុំណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្ដិតាមឡើយ
អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់អ៊ីសាអាល់ម៉ាហ្សៀសទេ។
បន្ទាប់មកយើងចាត់ម៉ូសា និងហារូនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាចដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។
ក្រោយពេលដែលយ៉ាកកូបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកអុលឡោះតាអាឡា។ ទ្រង់ក៏ចាត់ម៉ូសា និងហារូនឲ្យទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។
មានអ្នកជំនិតមួយនាក់របស់អុលឡោះបានមកជួបលោកអេលីពោលថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “កាលបុព្វបុរសរបស់អ្នកស្ថិតនៅស្រុកអេស៊ីប ជាទាសកររបស់ស្តេចហ្វៀរ៉អ៊ូន យើងបានសំដែងឲ្យគេស្គាល់យើង។