មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។
និក្ខមនំ 34:25 - អាល់គីតាប មិនត្រូវយកនំបុ័ងមានមេ មកឲ្យជាមួយឈាមនៃគូរបានឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់គូរបាននៃពិធីបុណ្យរំលង រហូតដល់ព្រឹកស្អែកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវយកឈាមនៃយញ្ញបូជាមកថ្វាយយើងជាមួយនំបុ័ងមានដំបែឡើយ ឯយញ្ញបូជានៃបុណ្យរំលងក៏មិនត្រូវទុករហូតដល់ព្រឹកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវយកនំប៉័ងមានមេ មកថ្វាយជាមួយឈាមនៃយញ្ញបូជាឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់យញ្ញបូជានៃពិធីបុណ្យចម្លង រហូតដល់ព្រឹកស្អែកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យថ្វាយឈាមរបស់យញ្ញបូជា ដែលថ្វាយដល់អញ ជាមួយនឹងនំបុ័ងមានដំបែឡើយ ឯយញ្ញបូជារបស់បុណ្យរំលង នោះក៏មិនត្រូវទុកឲ្យកន្លងដល់ព្រឹកដែរ។ |
មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។
ទោះបីអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ មិនត្រូវបរិភោគនំបុ័ងមានមេឡើយ គឺបរិភោគបានតែនំបុ័ងឥតមេប៉ុណ្ណោះ»។
មិនត្រូវយកនំបុ័ងមានមេ មកជូនជាមួយឈាមនៃគូរបានឡើយ ហើយក៏មិនត្រូវរក្សាទុកខ្លាញ់នៃគូរបាន រហូតដល់ព្រឹកស្អែកដែរ។
ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំបុ័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។
មិនត្រូវយកជំនូនម្សៅដែលមានមេមកជូនអុលឡោះតាអាឡាទេ គឺជំនូនទាំងប៉ុន្មានដែលអ្នករាល់គ្នាដុតជូនអុលឡោះតាអាឡា មិនត្រូវដាក់មេ ឬទឹកឃ្មុំឡើយ។
រីឯសាច់សត្វដែលគេធ្វើជាគូរបានមេត្រីភាពសម្រាប់អរគុណ ត្រូវតែបរិភោគឲ្យអស់នៅថ្ងៃនោះ គឺមិនត្រូវទុកឲ្យនៅសល់រហូតដល់ស្អែកឡើយ។
គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមហ៊ូកុំទាំងអស់ដែលមានចែងទុកអំពីបុណ្យរំលង។
អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាមួយទៀតថា៖ «នគរនៃអុលឡោះប្រៀបបីដូចជាមេនំបុ័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។
ក្នុងអំឡុងពេលបុណ្យនេះ មិនត្រូវបរិភោគនំបុ័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក រំលឹកពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប យ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នកនឹងចងចាំអស់មួយជីវិត អំពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប។
ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ក្នុងផ្ទះរបស់អ្នក និងនៅលើទឹកដីទាំងមូលរបស់អ្នក មិនត្រូវឲ្យមានមេដំបែឡើយ រីឯសាច់របស់សត្វ ដែលអ្នកសម្លាប់ធ្វើគូរបាននៅល្ងាចទីមួយ ក៏មិនត្រូវទុកមួយយប់រហូតដល់ព្រឹកដែរ។