ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 34:1 - អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន​ដែរ។ យើង​នឹង​សរសេរ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម ដែល​អ្នក​បាន​ធ្វើ​ឲ្យ​បែក លើ​បន្ទះ​ថ្ម​ថ្មី​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន នោះ​យើង​នឹង​ចារឹក​អស់​ទាំង​ពាក្យ ដូច​បាន​ចារឹក​នៅ​លើ​បន្ទះ​ថ្ម​ពី​មុន ដែល​អ្នក​បាន​បំបែក​ចោល​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ។ យើង​នឹង​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម ដែល​អ្នក​បាន​ធ្វើ​ឲ្យ​បែក លើ​បន្ទះ​ថ្ម​ថ្មី​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ដាប់​បន្ទះ​ថ្ម​២​ផ្ទាំង​ឲ្យ​ដូច​ជា​បន្ទះ​ថ្ម​២​ពី​មុន នោះ​អញ​នឹង​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ ដូច​បាន​កត់​នៅ​បន្ទះ​ថ្ម​ពី​មុន​នោះ ដែល​ឯង​បាន​បំបែក​ហើយ

សូមមើលជំពូក



និក្ខមនំ 34:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ បន្ទូល​របស់​ទ្រង់ ស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​សូរ៉កា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ឡើង​មក​រក​យើង​នៅ​លើ​ភ្នំ ហើយ​រង់​ចាំ​នៅ​ទី​នេះ​សិន យើង​នឹង​ប្រគល់​បន្ទះ​ថ្ម​ឲ្យ​អ្នក នៅ​លើ​បន្ទះ​ថ្ម​យើង​បាន​ចារឹក​ហ៊ូកុំ និង​បទ​បញ្ជា ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ប្រជា‌ជន»។


ពេលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​លើ​ភ្នំ​ស៊ីណៃ​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​បាន​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិ‌សញ្ញា គឺ​បន្ទះ​ថ្ម​ដែល​ទ្រង់​បាន​សរសេរ​ដោយ​ផ្ទាល់ មក​ម៉ូសា។


បន្ទះ​ថ្ម​នេះ ជា​ស្នា​ដៃ​របស់​អុលឡោះ គឺ​ទ្រង់ បាន​ចារ​អក្សរ​ដោយ​ដៃ​របស់​ទ្រង់​ផ្ទាល់។


លុះ​មក​ដល់​ជិត​ជំរំ ម៉ូសា​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រជា‌ជន​កំពុង​តែ​លោត​រាំ​លេង គាត់​ខឹង​យ៉ាង​ខ្លាំង គាត់​ក៏​បោក​បន្ទះ​ថ្ម​ដែល​គាត់​កាន់​ឲ្យ​បែក​នៅ​ជើង​ភ្នំ​ទៅ។


ម៉ូសា​ស្ថិត​នៅ​លើ​ភ្នំ​ជា​មួយអុលឡោះ‌តាអាឡា អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់ ដោយ​មិន​បរិភោគ​អ្វី​ឡើយ សូម្បី​តែ​ទឹក​ក៏​គាត់​មិន​បរិភោគ​ដែរ។ គាត់​ចារ​បន្ទូល​នៃ​សម្ពន្ធ​មេត្រី ដែល​ជា​បទ​បញ្ជា​ទាំង​ដប់​នៅ​លើ​បន្ទះ​ថ្ម។


ម៉ូសា​ក៏​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន។ គាត់​ក្រោក​ពី​ព្រលឹម​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា ទាំង​កាន់​បន្ទះ​ថ្ម​ពីរ​នោះ​ទៅ​ជា​មួយ​ផង។


យេរេមា​យក​ក្រាំង​មួយ​ទៀត​ប្រគល់​ឲ្យ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ស្មៀន។ យេរេមា​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​ក្រាំង​ដែល​ស្តេច​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា បាន​ដុត​ចោល ឲ្យ​លោក​បារូក​សរសេរ​តាម។ គាត់​បន្ថែម​សេចក្ដី​ជា​ច្រើន​ទៀត ដែល​មាន​ន័យ​ស្រដៀង​គ្នា ទៅ​ក្នុង​ក្រាំង​ថ្មី​នេះ​ដែរ។


អុលឡោះ​បាន​បង្ហាញ​សម្ពន្ធ​មេត្រី​របស់​ទ្រង់​ដល់​អ្នក​រាល់​គ្នា គឺ​ទ្រង់​ប្រទាន​បទ​បញ្ជា​ទាំង​ដប់​ប្រការ ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។ ទ្រង់​បាន​ចារ​ហ៊ូកុំ និង​វិន័យ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ។