ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើគ្រឿងប្រដាប់ឯទៀតៗអំពីមាស សម្រាប់ដំណាក់របស់អុលឡោះតាអាឡា គឺមានអាសនៈមាស តុមាស សម្រាប់ដាក់នំបុ័ងជូនអុលឡោះតាអាឡា
និក្ខមនំ 25:23 - អាល់គីតាប ត្រូវធ្វើតុមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថ ទទឹងមួយហត្ថ និងកំពស់មួយហត្ថកន្លះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើតុមួយពីឈើនាងនួន បណ្តោយពីរហត្ថ ទទឹងមួយហត្ថ ហើយកម្ពស់មួយហត្ថកន្លះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើតុមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យធ្វើតុ១ពីឈើនាងនួន បណ្តោយ២ហត្ថ ទទឹង១ហត្ថ ហើយកំពស់១ហត្ថកន្លះ |
ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើគ្រឿងប្រដាប់ឯទៀតៗអំពីមាស សម្រាប់ដំណាក់របស់អុលឡោះតាអាឡា គឺមានអាសនៈមាស តុមាស សម្រាប់ដាក់នំបុ័ងជូនអុលឡោះតាអាឡា
ជើងចង្កៀងធ្វើអំពីមាសសុទ្ធ ដាក់នៅមុខទីសក្ការៈ ជើងចង្កៀងប្រាំនៅខាងស្តាំ ប្រាំនៅខាងឆ្វេង។ ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដែរ។
ទម្ងន់មាសរបស់តុនីមួយៗ ដែលត្រូវប្រើសម្រាប់ដាក់នំបុ័ងជូនអុលឡោះតាអាឡា ព្រមទាំងទម្ងន់របស់តុដែលធ្វើពីប្រាក់
ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើគ្រឿងប្រដាប់ផ្សេងទៀតអំពីមាស សម្រាប់ដំណាក់របស់អុលឡោះតាអាឡា គឺមាន អាសនៈមាស តុសម្រាប់តម្កល់នំបុ័ងជូនអុលឡោះតាអាឡា
ស្តេចឲ្យគេធ្វើតុចំនួនដប់ សម្រាប់ដាក់ក្នុងម៉ាស្ជិទ គឺតុប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេង។ ស្តេចក៏ឲ្យគេធ្វើផើងដាក់ឈាមពីមាស ចំនួនមួយរយដែរ។
តុ និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយតុ ជើងចង្កៀងធ្វើអំពីមាសសុទ្ធ និងគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀង អាសនៈដុតគ្រឿងក្រអូប
តុសម្រាប់តម្កល់នំបុ័ង ព្រមទាំងឈើស្នែង គ្រឿងបរិក្ខារទាំងអស់ និងនំបុ័ងដែលត្រូវតម្កល់ជូនអុលឡោះ។
មានអាសនៈធ្វើអំពីឈើ កំពស់បីហត្ថ និងបណ្ដោយពីរហត្ថ ជ្រុង និងគែម ក៏ធ្វើពីឈើដែរ។ បុរសនោះពោលមកខ្ញុំថា៖ «នេះជាតុតម្កល់ចំពោះអុលឡោះតាអាឡា»។
រួចតម្កល់នំទាំងនោះជាពីរជួរ លើតុធ្វើពីមាសសុទ្ធ នៅចំពោះអុលឡោះតាអាឡា ក្នុងមួយជួរៗមាននំប្រាំមួយ។
កូនចៅកេហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈ ជើងចង្កៀង អាសនៈ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុង និងរបស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។
បន្ទាប់មក ពួកគេក្រាលក្រណាត់ពណ៌ក្រហមទុំពីលើរបស់ទាំងនោះ ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។
ព្រោះគេបានដំឡើងជំរំសក្ការៈមួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំបុ័ងជំនូន។