Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 25:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ត្រូវ​ឲ្យ​ធ្វើ​តុ​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ ហើយ​កំពស់​១​ហត្ថ​កន្លះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ត្រូវ​ធ្វើ​តុ​មួយ​ពី​ឈើ​នាង‌នួន បណ្តោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ ហើយ​កម្ពស់​មួយ​ហត្ថ​កន្លះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ត្រូវ​ធ្វើ​តុ​មួយ​ពី​ឈើ​នាង‌នួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ត្រូវ​ធ្វើ​តុ​មួយ​ពី​ឈើ​នាង​នួន ដែល​មាន​បណ្តោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។

សូមមើលជំពូក ចម្លង




និក្ខមនំ 25:23
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក សាឡូម៉ូន​ក៏​ធ្វើ​គ្រប់​អស់​ទាំង​គ្រឿង​ប្រដាប់​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​អាសនា​មាស តុ​មាស​សំរាប់​ដាក់​នំបុ័ង​តាំង​ទុក


ជើង​ចង្កៀង​មាស​សុទ្ធ​ទាំង​ប៉ុន្មាន ៥​ខាង​ស្តាំ ៥​ខាង​ឆ្វេង នៅ​មុខ​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ផ្កា ចង្កៀង នឹង​ឃ្នាប​ប្រឆេះ​ធ្វើ​ពី​មាស


ហើយ​មាស​សំរាប់​ធ្វើ​តុ​នំបុ័ង​តាំង​ទុក នឹង​ប្រាក់​សំរាប់​អស់​ទាំង​តុ​ធ្វើ​ពី​ប្រាក់​ដែរ


សាឡូម៉ូន​ទ្រង់​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​អាសនា​មាស នឹង​តុ​ទាំង​ប៉ុន្មាន​សំរាប់​ដាក់​នំបុ័ង​តាំង​ទុក


ក៏​ធ្វើ​តុ​១០​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​១០០


គឺ​តុ នឹង​គ្រឿង​ប្រដាប់​នៃ​តុ ជើង​ចង្កៀង​មាស​សុទ្ធ នឹង​ប្រដាប់​របស់​ចង្កៀង អាសនា​គ្រឿង​ក្រអូប


តុ នឹង​ឈើ​ស្នែង ព្រម​ទាំង​ប្រដាប់​តុ​នោះ នឹង​នំបុ័ង​តាំង​ទុក


ឯ​អាសនា​បាន​ធ្វើ​ពី​ឈើ កំពស់​៣​ហត្ថ ប្រវែង​២​ហត្ថ ឯ​ជ្រុងនឹង​បណ្តោយ ហើយ​ខាងៗ​អាសនា​នោះ សុទ្ធ​តែ​ជា​ឈើ​ទាំង​អស់ ហើយ​លោក​និយាយ​មក​ខ្ញុំ​ថា នេះ​ជា​តុ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ហើយ​ត្រូវ​ដំរៀប​នំ​ទាំង​នោះ​ជា​២​ជួរ ក្នុង​១​ជួរ​មាន​៦ នៅ​លើ​តុ​មាស​សុទ្ធ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​គឺ​ជា​ហឹប​នៃ​សេចក្ដី​បន្ទាល់ តុ ជើង​ចង្កៀង អាសនា​ទាំង​២ នឹង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​សំរាប់​ទី​បរិសុទ្ធ ដែល​គេ​ប្រើ​ធ្វើ​ការ‌ងារ ព្រម​ទាំង​វាំង‌នន នឹង​ប្រដាប់​វាំង‌នន​ទាំង​ប៉ុន្មាន​ដែរ


រួច​ត្រូវ​ក្រាល​សំពត់​ពណ៌​ក្រហម​លើ​របស់​ទាំង​នោះ ទាំង​គ្រប​ដោយ​ស្បែក​ផ្សោត​ពី​លើ​ទៀត រួច​ព្រហក​ឈើ​ស្នែង​ចូល​ទៅ


ដ្បិត​គេ​បាន​ធ្វើ​រោង​ឧបោសថ ដែល​ប៉ែក​ខាង​មុខ​ហៅ​ថា ទី​បរិសុទ្ធ ជា​កន្លែង​មាន​ជើង​ចង្កៀង នឹង​តុ ហើយ​នំបុ័ង​តាំង​ទុក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម