ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 23:17 - អាល់គីតាប

រៀង​រាល់​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជន ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ចំនួន​បី​ដង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​មួយ​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ចំនួន​បី​ដង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រៀង​រាល់​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជន ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចំនួន​បី​ដង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ក្នុង​១​ឆ្នាំ ត្រូវ​ឲ្យ​ពួក​ប្រុសៗ មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់ គ្រប់​៣​ដង។

សូមមើលជំពូក



និក្ខមនំ 23:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កុល‌សម្ព័ន្ធ​នានា​របស់​អុលឡោះ‌តាអាឡា នាំ​គ្នា​ឡើង​មក​ទី​នេះ ដើម្បី​លើក​តម្កើង​នាម​អុលឡោះ‌តាអាឡា តាម​ហ៊ូកុំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


ខ្ញុំ​ស្រេក​ឃ្លាន​អុលឡោះ ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប តើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិត ដើម្បី​ថ្វាយ‌បង្គំ​ទ្រង់​បាន?


ខ្ញុំ​សម្រក់​ទឹក​ភ្នែក​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​មាន​ល្ហែ។ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា «តើ​អុលឡោះ​ជា​ម្ចាស់​របស់​ឯង​នៅ​ឯ​ណា?»។


ពួក​គេ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជា‌និច្ច នៅ​ពេល​ពួក​គេ​កាន់​តែ​ខិត​ចូល​ជិត​អុលឡោះ នៅ​លើ​ភ្នំ​ស៊ីយ៉ូន។


ក្នុង​មួយ​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​បី​ដង ដើម្បី​គោរព​យើង។


ក្នុង​មួយ​ឆ្នាំ ក្នុង​ចំណោម​ប្រជា‌ជន ប្រុសៗ​ទាំង​អស់​ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ចំនួន​បី​ដង។


ពេល​អ្នក​រាល់​គ្នា​ចូល​មក​រក​យើង តើ​នរណា​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​ជាន់ ទី‌លាន​ដំណាក់​របស់​យើង​ដូច្នេះ?


លុះ​ដល់​អ៊ីសា​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ ឪពុក‌ម្តាយ​ក៏​នាំ​គាត់​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។


អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​កន្លែង​ដែល​ទ្រង់​បាន​ជ្រើស​រើស​ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​របស់​អុលឡោះ។


បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សបា្តហ៍និង​បុណ្យ​ជំរំ ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស។ ប៉ុន្តែ មិន​ត្រូវ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដោយ​ដៃ​ទទេ​ឡើយ។


ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស ចូរ​អាន​ហ៊ូកុំ​នេះ នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ឮ។