ពេលស្តេចទតទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្តេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្តាសាស្តេចទត។
និក្ខមនំ 22:28 - អាល់គីតាប មិនត្រូវជេរប្រមាថអុលឡោះ ហើយក៏មិនត្រូវប្រទេចផ្តាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវជេរប្រមាថព្រះឡើយ ក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវជេរប្រមាថព្រះជាម្ចាស់ ហើយក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យប្រមាថមើលងាយដល់ព្រះ ក៏កុំឲ្យជេរប្រទេចដល់ចៅហ្វាយរបស់សាសន៍ឯងឡើយ។ |
ពេលស្តេចទតទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្តេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្តាសាស្តេចទត។
លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «សូមជម្រាបស្តេច ម្តេចក៏ទុកឲ្យអាឆ្កែងាប់នេះ ជេរប្រទេចផ្តាសាស្តេចដូច្នេះ? ខ្ញុំសូមទៅកាត់កវា»។
លោកអប៊ីសាយ ជាកូនអ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «ស៊ីម៉ាយត្រូវតែស្លាប់ ព្រោះគាត់បានដាក់បណ្តាសាស្តេចដែលអុលឡោះតាអាឡាបានតែងតាំង!»។
ត្រូវឲ្យមនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា“លោកបានប្រមាថអុលឡោះនិងប្រមាថស្តេច!”។ បន្ទាប់មកចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។
ខ្ញុំសូមលើកតម្កើង អុលឡោះយ៉ាងអស់ពីចិត្ត ខ្ញុំច្រៀង គីតាបសាបូរជូនទ្រង់ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់។
ហេតុនេះហើយបានជាអ្នកគោរព ប្រណិប័តន៍ទ្រង់ តែងទូរអាអង្វរទ្រង់នៅពេលដែលគេត្រូវការ! ទោះបីមានទុក្ខកង្វល់ប្រៀបដូច ទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។
អ្នករាល់គ្នាត្រូវឲ្យកូនប្រុសច្បង និងកូនឈ្មោលដំបូងរបស់ហ្វូងសត្វជូនអុលឡោះតាអាឡា ដ្បិតកូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា។
«ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្តី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជនជាតិអ៊ីស្រអែលជាកម្មសិទ្ធិរបស់យើង»។
បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្តើមច្រូតកាត់ផលដំបូង ពីស្រែចម្ការដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផលនៅពេលដែលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។
ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នាមកឲ្យ ក្នុងដំណាក់នៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
កុំដាក់បណ្ដាសាស្ដេចឲ្យសោះ សូម្បីតែក្នុងចិត្តក៏កុំដាក់បណ្ដាសាដែរ។ កុំដាក់បណ្ដាសាអ្នកមានឲ្យសោះ សូម្បីតែក្នុងបន្ទប់ដេកក៏កុំដាក់បណ្ដាសាដែរ ដ្បិតបក្សាបក្សីដែលហើរនៅលើមេឃ នឹងនាំយកពាក្យសំដីរបស់អ្នកទៅថ្លែងប្រាប់គេជាមិនខាន។
កូនប្រុសរបស់ស្ត្រីនោះបានប្រមាថអុលឡោះតាអាឡា ព្រមទាំងដាក់បណ្តាសាទ្រង់ទៀតផង។ គេក៏នាំអ្នកនោះមកជួបម៉ូសា។ ម្តាយរបស់អ្នកនោះឈ្មោះនាងសឡូមីតជាកូនរបស់ឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
ចូរប្រាប់ជនជាតិអ៊ីស្រអែលថា: អ្នកណាដាក់បណ្តាសាអុលឡោះជាម្ចាស់របស់ខ្លួន អ្នកនោះត្រូវទទួលទោស ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។
អ្នកណាប្រមាថអុលឡោះតាអាឡា អ្នកនោះមានទោសដល់ស្លាប់។ សហគមន៍អ៊ីស្រអែលទាំងមូលត្រូវយកដុំថ្មគប់សម្លាប់មនុស្សបែបនេះ ទោះបីគេជាម្ចាស់ស្រុក ឬជាជនបរទេសក្តីគេត្រូវតែស្លាប់ ព្រោះគេបានប្រមាថអុលឡោះតាអាឡា។
លោកប៉ូលមានប្រសាសន៍ទៅមូស្ទីថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌សអើយ! អុលឡោះនឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមហ៊ូកុំ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងហ៊ូកុំទៅវិញ!»។
លោកប៉ូលតបវិញថា៖ «បងប្អូនអើយខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថា លោកជាមូស្ទីទេ ដ្បិតមានចែងទុកក្នុងគីតាបថាៈ “អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជនរបស់អ្នកឡើយ”»។
ចូរគោរពមនុស្សគ្រប់ៗគ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចអុលឡោះ និងគោរពស្តេចផង។
ជាពិសេសទ្រង់ដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអស់ទាំងអំណាចត្រួតត្រា។ តួនក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ ដែលប្រកបដោយសិរីរុងរឿងឡើយ។
ពួកទាំងនេះក៏ប្រព្រឹត្ដដូច្នោះដែរ គំនិតរវើរវាយរបស់គេ បានធ្វើឲ្យរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអស់ទាំង អំណាចត្រួតត្រា និងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ដែលប្រកបដោយសិរីរុងរឿង។
ស្តេចឃើញស្រាប់ហើយថា ថ្ងៃនេះ អុលឡោះតាអាឡាប្រគល់ស្តេចមកក្នុងកណ្តាប់ដៃខ្ញុំ កាលស្តេចនៅក្នុងរអាងភ្នំនេះ។ គេសុំឲ្យខ្ញុំសម្លាប់ស្តេច តែខ្ញុំមិនធ្វើតាមឡើយ។ ខ្ញុំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតអុលឡោះតាអាឡាបានតែងតាំងគាត់ជាស្តេចហើយ”។
ទតមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយគាត់ថា៖ «សូមអុលឡោះតាអាឡាទប់ខ្ញុំកុំឲ្យសម្លាប់ចៅហ្វាយរបស់ខ្ញុំ ដែលអុលឡោះតាអាឡាបានតែងតាំងជាស្តេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារស្តេចដែលអុលឡោះតាអាឡាបានតែងតាំងទេ»។
ប៉ុន្តែ ទតមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «ទេ! កុំសម្លាប់ស្តេច ដ្បិតអ្នកណាលើកដៃប្រហារស្តេចដែលអុលឡោះតាអាឡាតែងតាំង អ្នកនោះមិនអាចរួចខ្លួនឡើយ»។