នៅពេលដែលពួកគេឃ្លាន ទ្រង់ប្រទាន អាហារពីលើមេឃមកឲ្យពួកគេ នៅពេលដែលពួកគេស្រេកទឹក ទ្រង់ធ្វើឲ្យមានទឹកហូរចេញពីថ្មដា។ ទ្រង់បញ្ជាពួកគេឲ្យចូល ទៅកាន់កាប់ទឹកដីដែលទ្រង់បានសន្យា យ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យពួកគេ។
និក្ខមនំ 16:15 - អាល់គីតាប ឃើញដូច្នេះ ជនជាតិអ៊ីស្រអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ ម៉ូសាជម្រាបពួកគេថា៖ «នេះជាអាហារដែលអុលឡោះតាអាឡាប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលកូនចៅអ៊ីស្រាអែលបានឃើញ គេសួរគ្នាថា៖ «តើនេះជាអ្វី ?» ដ្បិតគេមិនស្គាល់ជាអ្វីទេ។ លោកម៉ូសេប្រាប់គេថា៖ «នេះជានំបុ័ងដែលព្រះយេហូវ៉ាប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកកូនចៅអ៊ីស្រាអែលបានឃើញ នោះគេនិយាយគ្នាថា នេះជាអ្វីហ្ន ដ្បិតគេមិនស្គាល់ជាអ្វីទេ រួចម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ |
នៅពេលដែលពួកគេឃ្លាន ទ្រង់ប្រទាន អាហារពីលើមេឃមកឲ្យពួកគេ នៅពេលដែលពួកគេស្រេកទឹក ទ្រង់ធ្វើឲ្យមានទឹកហូរចេញពីថ្មដា។ ទ្រង់បញ្ជាពួកគេឲ្យចូល ទៅកាន់កាប់ទឹកដីដែលទ្រង់បានសន្យា យ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យពួកគេ។
ទ្រង់ប្រទានរសដ៏ល្អ របស់ទ្រង់ មកពួកគេ ដើម្បីឲ្យពួកគេចេះគិតពិចារណា ទ្រង់ប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ព្រមទាំងប្រទានទឹកឲ្យពួកគេ មិនដែលអាក់ខានឡើយ។
ពួកគេសុំអាហារ ទ្រង់ប្រទានសត្វក្រួច និងប្រទានអាហារពីសូរ៉កា មកឲ្យគេបរិភោគយ៉ាងឆ្អែតបរិបូណ៌។
ហើយប្រទាននំម៉ាណាធ្លាក់ចុះមកដូចភ្លៀង ឲ្យពួកគេធ្វើជាអាហារ គឺទ្រង់ប្រទានស្រូវពីសូរ៉កា មកឲ្យពួកគេ ។
កូនចៅអ៊ីស្រអែលហៅអាហារនោះថា “នំម៉ាណា”។ នំម៉ាណាមានរាងដូចជាគ្រាប់ល្ង មានពណ៌ស ព្រមទាំងមានរសជាតិដូចនំធ្វើពីទឹកឃ្មុំ។
ម៉ូសាជម្រាបហារូនថា៖ «ចូរយកថូមួយមក ហើយដាក់នំម៉ាណាឲ្យពេញ រួចយកថូទៅតម្កល់ នៅចំពោះអុលឡោះតាអាឡា ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងផ្តល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះយើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឲ្យដឹងថា គេគោរពហ៊ូកុំរបស់យើងឬទេ?
ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងម៉ូសាថា៖ «ហេតុអ្វីបានជាអុលឡោះ និងលោកនាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។
ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ អុលឡោះជាបិតារបស់អ្នករាល់គ្នា ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។
អាហារដែលបានចុះពីសូរ៉កាមកមានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកស្លាប់អស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។
អុលឡោះប្រទាននំម៉ាណាឲ្យអ្នកបរិភោគ ជាអាហារដែលដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ទ្រង់ធ្វើឲ្យអ្នកជួបទុក្ខលំបាក និងល្បងលអ្នកដូច្នេះ ដើម្បីប្រទានពរអ្នកនៅពេលក្រោយ។
អុលឡោះបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ទ្រង់ប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ អុលឡោះប្រៀនប្រដៅឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីអុលឡោះតាអាឡា។
នៅទីនោះ មានភាជន៍មួយធ្វើពីមាស សម្រាប់ដុតគ្រឿងក្រអូប និងមានហិបនៃសម្ពន្ធមេត្រីស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់ណាពីហារ៉ូន ដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។
ចាប់តាំងពីថ្ងៃដែលពួកគេបរិភោគភោគផលនៅក្នុងស្រុក នោះនំម៉ាណាលែងធ្លាក់ទៀតហើយ។ ដូច្នេះ តាំងពីឆ្នាំនោះមក ដោយលែងមាននំម៉ាណាទៀត ជនជាតិអ៊ីស្រអែលនាំគ្នាបរិភោគភោគផលនៃស្រុកកាណាន។
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលរសអុលឡោះមានបន្ទូលមកកាន់ក្រុមជំអះទាំងនេះ ឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងឲ្យនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំឲ្យដែរ នៅលើដុំក្រួសនោះ មានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ”»។