មិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះ នៅតាមផ្លូវក្នុងក្រុងអាសកាឡូនដែរ ក្រែងលោកូនស្រីរបស់ជនជាតិភីលីស្ទីន នាំគ្នាអរសប្បាយ ក្រែងលោកូនស្រីនៃសាសន៍ដទៃ នាំគ្នាត្រេកអរ។
និក្ខមនំ 15:21 - អាល់គីតាប សាទីម៉ារៀមបន្លឺសំឡេងច្រៀងថា៖ «ចូរច្រៀងជូនអុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រីម៉ារាមក៏ច្រៀងឆ្លើយនឹងគេថា៖ «ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានបោះទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីម៉ារាមបន្លឺសំឡេងច្រៀងថា៖ «ចូរច្រៀងថ្វាយព្រះអម្ចាស់ ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់ ព្រះអង្គបានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ារាមនាងក៏ទទួលពាក្យឆ្លើយនឹងគេថា ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម ទ្រង់បានផ្តួលទាំងសេះទាំងអ្នកជិះទៅក្នុងសមុទ្រ។ |
មិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះ នៅតាមផ្លូវក្នុងក្រុងអាសកាឡូនដែរ ក្រែងលោកូនស្រីរបស់ជនជាតិភីលីស្ទីន នាំគ្នាអរសប្បាយ ក្រែងលោកូនស្រីនៃសាសន៍ដទៃ នាំគ្នាត្រេកអរ។
ស្តេចទតរាំ លោតកព្ឆោងជូនអុលឡោះតាអាឡា យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។
ក្រុមអ្នកផ្លុំត្រែ និងក្រុមចំរៀងនាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើងអុលឡោះតាអាឡា។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ត្រីឯទៀតៗប្រគំឡើង ក្រុមចំរៀងនាំគ្នាច្រៀងសរសើរអុលឡោះតាអាឡា ដោយពាក្យថា «ទ្រង់ជាម្ចាស់ដ៏ល្អសប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងដំណាក់របស់អុលឡោះតាអាឡា។
ឱអុលឡោះជាម្ចាស់នៃយ៉ាកកូបអើយ ពេលទ្រង់ស្រែកគំរាម កងទ័ពសេះ និងសេះរបស់ពួកគេកំរើកលែងរួច។
ម៉ូសា និងជនជាតិអ៊ីស្រអែលនាំគ្នាច្រៀងជូនអុលឡោះតាអាឡាដូចតទៅ៖ ខ្ញុំច្រៀងជូនអុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!
ទ្រង់បានធ្វើឲ្យរទេះចំបាំង និងកងទ័ពរបស់ស្តេចហ្វៀរ៉អ៊ូន វិនាសនៅក្នុងសមុទ្រ។ នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីប បានលង់ក្នុងសមុទ្រក្រហម។
អ្នកទាំងនេះច្រៀងចំរៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកអះលីជំអះ។ គ្មាននរណាម្នាក់អាចរៀនចំរៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលអុលឡោះបានលោះពីផែនដីមក។
ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!
គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ “អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកជូនអុលឡោះ ដោយសារឈាមរបស់លោកម្ចាស់។
ស្តេចទាំងឡាយអើយ សូមស្តាប់! អ្នកដឹកនាំទាំងឡាយអើយ ចូរផ្ទៀងត្រចៀកស្តាប់! ខ្ញុំនឹងច្រៀងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ ខ្ញុំនឹងច្រៀងទំនុកតម្កើងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយដែលទតបានប្រហារជនភីលីស្ទីន ហើយស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រអែល ចេញទៅទទួលស្តេចសូលទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។
ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក យ៉ាងរីករាយថា៖ «ស្តេចសូលប្រហារបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់»។