សូមជម្រះខ្ញុំ ដោយស្លឹកហ៊ីសុប នោះខ្ញុំនឹងបានបរិសុទ្ធ សូមលាងសំអាតខ្ញុំ នោះខ្ញុំនឹងបានសជាងសំឡីទៅទៀត ។
និក្ខមនំ 12:22 - អាល់គីតាប ចូរយកមែកហ៊ីសុបចងជាកញ្ចុំ រួចជ្រលក់ក្នុងផើង ដែលដាក់ឈាម ហើយយកឈាមនោះ ទៅលាបក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ចេញពីផ្ទះរបស់ខ្លួន រហូតដល់ព្រឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយកមែកហ៊ីសុបមួយកញ្ចុំ ជ្រលក់ក្នុងឈាមដែលនៅក្នុងផើង យកទៅលាបធ្នឹម និងក្របទ្វារទាំងសងខាង។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់ចេញទៅក្រៅទ្វារផ្ទះរបស់ខ្លួនឡើយ រហូតដល់ព្រឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកមែកហ៊ីសុប*ចងជាកញ្ចុំ រួចជ្រលក់ក្នុងផើងដែលដាក់ឈាម ហើយយកឈាមនោះទៅលាបក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ចេញពីផ្ទះរបស់ខ្លួន រហូតដល់ព្រឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយកមែកហ៊ីសុប១កញ្ចុំជ្រលក់ចុះក្នុងឈាមនៅក្នុងផើង ប្រឡាក់នឹងធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង ដោយឈាមដែលនៅក្នុងផើងនោះ ក្នុងពួកអ្នករាល់គ្នាមិនត្រូវឲ្យអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះខ្លួនឲ្យសោះ រហូតដល់ព្រឹកឡើង |
សូមជម្រះខ្ញុំ ដោយស្លឹកហ៊ីសុប នោះខ្ញុំនឹងបានបរិសុទ្ធ សូមលាងសំអាតខ្ញុំ នោះខ្ញុំនឹងបានសជាងសំឡីទៅទៀត ។
ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។
ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសំងំលាក់ខ្លួន រហូតទាល់តែអុលឡោះលែងខឹង
ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មងយកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះលើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹង ប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬស្លាប់ដោយធម្មតា ឬក៏ប៉ះពាល់ផ្នូរ។
ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងប្រោះឈាម បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រអែលបានឡើយ។
បងប្អូនចូលមកជិតអ៊ីសា ដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី ហើយចូលមកជិតឈាមសម្រាប់ប្រោះ គឺជាឈាមដែលសូមអង្វរ ប្រសើរជាងឈាមរបស់ហាបេលទៅទៀត។
ក្នុងសម្ពន្ធមេត្រីទីមួយ មានក្បួនផ្សេងៗសម្រាប់គោរពបម្រើអុលឡោះ និងមានទីសក្ការៈនៅលើផែនដីនេះ
ចំណង់បើឈាមរបស់អាល់ម៉ាហ្សៀសវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើអុលឡោះដ៏នៅអស់កល្បខ្លាំងយ៉ាងណាទៅទៀត? គឺដោយសាររសអុលឡោះ ដែលនៅអស់កល្បជានិច្ច អាល់ម៉ាហ្សៀសបានជូនខ្លួនគាត់ផ្ទាល់ទៅអុលឡោះ ទុកដូចជាគូរបានឥតសៅហ្មង។
ពេលណាពីម៉ូសាប្រកាសបទបញ្ជាទាំងអស់ ស្របតាមហ៊ូកុំ ឲ្យប្រជាជនទាំងមូលស្ដាប់រួចហើយ គាត់យករោមចៀមដែលជ្រលក់ពណ៌ក្រហម និងស្លឹកហ៊ីសុបមកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និងទឹកប្រោះលើគីតាប ព្រមទាំងលើប្រជាជនទាំងមូល
ប្រសិនបើនរណាម្នាក់ចេញទៅក្រៅផ្ទះ គេនឹងទទួលខុសត្រូវលើខ្លួនឯង យើងមិនរ៉ាប់រងទទួលខុសត្រូវទេ។ ផ្ទុយទៅវិញ ប្រសិនបើមានពួកយើងប្រហារជីវិតនរណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង ពួកយើងនឹងទទួលខុសត្រូវ!
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។