ជនគណនា 19:18 - អាល់គីតាប18 ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មងយកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះលើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹង ប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬស្លាប់ដោយធម្មតា ឬក៏ប៉ះពាល់ផ្នូរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 បន្ទាប់មក ត្រូវឲ្យមនុស្សស្អាតម្នាក់យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើជំរំ លើប្រដាប់ប្រដាទាំងប៉ុន្មាន លើមនុស្សដែលនៅក្នុងជំរំ និងលើអ្នកដែលបានប៉ះពាល់ឆ្អឹងខ្មោច មនុស្សស្លាប់ដោយដាវ សាកសពធម្មតា ឬបានប៉ះពាល់ផ្នូរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មង យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះ លើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹង ប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះពាល់ផ្នូរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 រួចមនុស្សស្អាតម្នាក់ត្រូវយកមែកហ៊ីសុបជ្រលក់ចុះក្នុងទឹកនោះ ទៅរលាស់លើត្រសាល នឹងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយលើអស់មនុស្ស ដែលនៅក្នុងត្រសាលនោះ នឹងលើអ្នកដែលបានពាល់ឆ្អឹងខ្មោច ឬមនុស្សដែលគេសំឡាប់ ឬខ្មោចណា ឬផ្នូរក្តី សូមមើលជំពូក |