ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 6:14 - អាល់គីតាប

អ្នក​ទាំង​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ពួក​មហា‌តលិក​របស់​ស្ដេច​ចូល​មក​ដល់ ហើយ​រូត‌រះ​នាំ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​នាង​អេសធើរ​បាន​រៀប‌ចំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​កំពុង​និយាយ​ជា‌មួយ​លោក​នៅ​ឡើយ នោះ​ពួក​មហា‌តលិក​របស់​ស្តេច​ក៏​មក​ដល់ ហើយ​ដាស់‌តឿន​ហាម៉ាន ឲ្យ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ​នាង​អេធើរ​បាន​រៀបចំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ពួក​មហា‌តលិក​របស់​ស្ដេច​ចូល​មក​ដល់ ហើយ​រូត‌រះ​នាំ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​ព្រះ‌នាង​អេសធើរ​បាន​រៀបចំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គេ​កំពុង​តែ​និយាយ​នឹង​លោក​នៅ​ឡើយ នោះ​មាន​ពួក​ភ្នាក់‌ងារ​របស់​ស្តេច​មក​ដល់ ដាស់‌តឿន​ហាម៉ាន ឲ្យ​ទៅ​បរិភោគ​លៀង ដែល​អេធើរ​បាន​រៀបចំ​ទុក។

សូមមើលជំពូក



នាង​អេសធើរ 6:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​សេរែស ជា​ភរិយា ព្រម​ទាំង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​របស់​គាត់​និយាយ​ថា៖ «ចូរ​ឲ្យ​គេ​ដំ​ឡើង​បង្គោល​មួយ កំពស់​ហា‌សិប​ហត្ថ ហើយ​ស្អែក អ្នក​សូម​ស្តេច​ព្យួរ​ក​ម៉ាដេ‌កាយ​ទៅ។ ដូច្នេះ អ្នក​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ជា​មួយ​ស្តេច ដោយ​អំណរ​សប្បាយ»។ សំណើ​នេះ​ពេញ​ចិត្ត​លោក​ហាម៉ាន​ណាស់ គាត់​ក៏​ឲ្យ​គេ​ដំ​ឡើង​បង្គោល។


ស្តេច​ចេញ​បញ្ជា​ឲ្យ​គេ​ហៅ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង តាម​ការ​អញ្ជើញ​របស់​នាង​អេសធើរ។ បន្ទាប់​មក ស្តេច និង​លោក​ហាម៉ាន ក៏​ទៅ និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​នាង​អេសធើរ​បាន​រៀបចំ។


ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​មែន សូម​ស្តេច​ព្រម​ទាំង​លោក​ហាម៉ាន អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​រៀប‌ចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ជម្រាប​ជូន​ស្តេច​អំពី​សំណូម​ពរ​របស់​ខ្ញុំ»។


ស្តេច និង​លោក​ហាម៉ាន បាន​ទៅ​ដល់ ហើយ​ជប់‌លៀង​ជា​មួយ​មហា‌ក្សត្រិ‌យានី​អេសធើរ។