Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 7:1 - អាល់គីតាប

1 ស្តេច និង​លោក​ហាម៉ាន បាន​ទៅ​ដល់ ហើយ​ជប់‌លៀង​ជា​មួយ​មហា‌ក្សត្រិ‌យានី​អេសធើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដូច្នេះ ស្តេច និង​ហាម៉ាន ក៏​ចូល​ទៅ​ពិធី​ជប់​លៀង​ជាមួយ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌រាជា និង​លោក​ហាម៉ាន បាន​ទៅ​ដល់ ហើយ​ជប់‌លៀង​ជា​មួយ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដូច្នេះ ស្តេច នឹង​ហាម៉ាន ក៏​ចូល​ទៅ​សោយ​ជា​មួយ​នឹង​អេសធើរ ជា​អគ្គ‌មហេសី

សូមមើលជំពូក ចម្លង




នាង​អេសធើរ 7:1
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​នាំ​សារ​ប្រញាប់‌ប្រញាល់​ចាក​ចេញ ទៅ​តាម​បញ្ជា​របស់​ស្ដេច។ គេ​ក៏​បាន​ប្រកាស​រាជ‌ក្រឹត្យ​នេះ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី​ដែរ។ ពេល​នោះ ស្តេច​នៅ​ពិសា​ស្រា​ជា​មួយ​លោក​ហាម៉ាន តែ​មាន​សំរែក​យំ​សោក​ពាស‌ពេញ​ក្រុង​ស៊ូសាន។


ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​មែន សូម​ស្តេច​ព្រម​ទាំង​លោក​ហាម៉ាន អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​រៀប‌ចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ជម្រាប​ជូន​ស្តេច​អំពី​សំណូម​ពរ​របស់​ខ្ញុំ»។


អ្នក​ទាំង​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ពួក​មហា‌តលិក​របស់​ស្ដេច​ចូល​មក​ដល់ ហើយ​រូត‌រះ​នាំ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​នាង​អេសធើរ​បាន​រៀប‌ចំ។


នៅ​ថ្ងៃ​ទី​ពីរ​នោះ​ទៀត ពេល​កំពុង​ពិសា​ស្រា ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​នាង​អេសធើរ​ថា៖ «នាង​អេសធើរ​អើយ តើ​នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម