Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 6:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាល​គេ​កំពុង​តែ​និយាយ​នឹង​លោក​នៅ​ឡើយ នោះ​មាន​ពួក​ភ្នាក់‌ងារ​របស់​ស្តេច​មក​ដល់ ដាស់‌តឿន​ហាម៉ាន ឲ្យ​ទៅ​បរិភោគ​លៀង ដែល​អេធើរ​បាន​រៀបចំ​ទុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 កាល​គេ​កំពុង​និយាយ​ជា‌មួយ​លោក​នៅ​ឡើយ នោះ​ពួក​មហា‌តលិក​របស់​ស្តេច​ក៏​មក​ដល់ ហើយ​ដាស់‌តឿន​ហាម៉ាន ឲ្យ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ​នាង​អេធើរ​បាន​រៀបចំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​ទាំង​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ពួក​មហា‌តលិក​របស់​ស្ដេច​ចូល​មក​ដល់ ហើយ​រូត‌រះ​នាំ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​ព្រះ‌នាង​អេសធើរ​បាន​រៀបចំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ្នក​ទាំង​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ពួក​មហា‌តលិក​របស់​ស្ដេច​ចូល​មក​ដល់ ហើយ​រូត‌រះ​នាំ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​នាង​អេសធើរ​បាន​រៀប‌ចំ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 6:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សេរែស ជា​ប្រពន្ធ​លោក នឹង​ពួក​សំឡាញ់​ទាំង​ប៉ុន្មាន​ក៏​និយាយ​ឡើង​ថា ត្រូវ​ឲ្យ​គេ​ដំឡើង​ឈើ​កំពស់​៥០​ហត្ថ រួច​ដល់​ព្រឹក​ឡើង ឲ្យ​ចូល​ទៅ​ទូល​សូម​ច្បាប់​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ចង​ក​ព្យួរ​ទៅ ដូច្នេះ លោក​នឹង​ចូល​ទៅ​ពិសា​លៀង​ជា​មួយ​នឹង​ស្តេច ដោយ​អំណរ​បាន ដំណើរ​នោះ​បាន​ពេញ​ចិត្ត​ដល់​ហាម៉ាន លោក​ក៏​ឲ្យ​គេ​ដំឡើង​ឈើ​សំរាប់​ព្យួរ​នោះ​ឡើង។


ដូច្នេះស្តេច​ទ្រង់​ក៏​បង្គាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហាម៉ាន​ឲ្យ​ប្រញាប់​ឡើង ដើម្បី​ឲ្យ​បាន​សំរេច​ដូច​ព្រះ‌នាង​បាន​ថា យ៉ាង​នោះស្តេចនឹង​ហាម៉ាន​បាន​មក​សោយ​លៀង ដែល​អេសធើរ​បាន​រៀបចំ​ថ្វាយ


គឺ​បើ​ព្រះ‌ករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សេចក្ដី​សំណូម ហើយ​សំរេច​តាម​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ដែរ នោះ​សូម​ព្រះ‌ករុណា នឹង​ហាម៉ាន​យាង​មក​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត នោះ​ខ្ញុំ​ម្ចាស់​នឹង​ធ្វើ​តាម​ដែល​ព្រះ‌ករុណា​បាន​មាន​បន្ទូល​ហើយ។


ដូច្នេះ ស្តេច នឹង​ហាម៉ាន ក៏​ចូល​ទៅ​សោយ​ជា​មួយ​នឹង​អេសធើរ ជា​អគ្គ‌មហេសី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម