ម្ចាស់ក្សត្រីយេសិបិលសរសេររាជសារក្នុងនាមស្តេចអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកអះលីជំអះ និងថ្នាក់ដឹកនាំដែលនៅក្រុងជាមួយលោកណាបោត។
នាងរស់ 4:2 - អាល់គីតាប លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបូអូសបានហៅពួកចាស់ទុំក្នុងក្រុងនោះចំនួនដប់នាក់មកជម្រាបថា៖ «សូមអង្គុយនៅទីនេះចុះ» គេក៏អង្គុយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបូអូសលោកហៅយកពួកចាស់ទុំក្នុងក្រុងនោះចំនួន១០នាក់មកជំរាបថា សូមអង្គុយនៅទីនេះចុះ គេក៏អង្គុយនៅ |
ម្ចាស់ក្សត្រីយេសិបិលសរសេររាជសារក្នុងនាមស្តេចអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកអះលីជំអះ និងថ្នាក់ដឹកនាំដែលនៅក្រុងជាមួយលោកណាបោត។
ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធ ហើយបែរជាលែងពេញចិត្តនឹងនាង ត្រូវឲ្យឪពុករបស់នាងលោះនាងយកទៅវិញ។ ចៅហ្វាយគ្មានសិទ្ធិលក់នាងទៅឲ្យសាសន៍ដទៃឡើយ ធ្វើដូច្នេះជាការបោកប្រាស់។
ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមអះលីជំអះរបស់ស្រុក។
ពួកអះលីជំអះលែងអង្គុយនៅមាត់ទ្វារក្រុង ទៀតហើយ រីឯពួកយុវជនក៏លែងនាំគ្នាច្រៀងទៀតដែរ។
គេបានបំបះបំបោរប្រជាជន បំបះបំបោរពួកអះលីជំអះ និងពួកតួន រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស។
ប្រសិនបើប្អូនប្រុសនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវទៅជួបពួកអះលីជំអះនៅមាត់ទ្វារក្រុង ជម្រាបថា “ប្អូនថ្លៃរបស់នាងខ្ញុំ មិនព្រមរក្សាឈ្មោះបងប្រុសរបស់ខ្លួនឲ្យបានគង់វង្ស នៅក្នុងចំណោមជនជាតិអ៊ីស្រអែលទេ គឺគាត់មិនចង់រៀបការជាមួយនាងខ្ញុំ តាមភារកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ”។
រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុស រហូតដល់អ្នករែកទឹក។
ចូរប្រមូលអះលីជំអះទាំងអស់នៃកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ព្រមទាំងមេក្រុមឲ្យមកជួបខ្ញុំ ខ្ញុំនឹងឲ្យពួកគេឮពាក្យទាំងនេះ។ ខ្ញុំក៏យកមេឃ និងដីធ្វើជាសាក្សីទាស់នឹងពួកគេដែរ