Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 4:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោកបូអូស​បាន​ហៅ​ពួក​ចាស់​ទុំ​ក្នុង​ក្រុង​នោះ​ចំនួន​ដប់​នាក់​មក​ជម្រាប​ថា៖ «សូម​អង្គុយ​នៅ​ទី​នេះ​ចុះ» គេ​ក៏​អង្គុយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​បូអូស​បាន​អញ្ជើញ​ចាស់​ទុំ​ដប់​នាក់​ពី​ក្នុង​ភូមិ​មក ហើយ​សុំ​ឲ្យ​គេ​អង្គុយ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​បូអូស​លោក​ហៅ​យក​ពួក​ចាស់‌ទុំ​ក្នុង​ក្រុង​នោះ​ចំនួន​១០​នាក់​មក​ជំរាប​ថា សូម​អង្គុយ​នៅ​ទី​នេះ​ចុះ គេ​ក៏​អង្គុយ​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 លោក​បូអូស​បាន​អញ្ជើញ​ចាស់​ទុំ​ដប់​នាក់​ពី​ក្នុង​ភូមិ​មក ហើយ​សុំ​ឲ្យ​គេ​អង្គុយ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង




នាង​រស់ 4:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌នាង​ក៏​ធ្វើ​សំបុត្រ​ដោយ​នូវ​ព្រះ‌នាម​អ័ហាប់ ហើយ​ប្រថាប់​ត្រា​ផែនដី រួច​ផ្ញើ​ទៅ​ពួក​ចាស់​ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ក្នុង​ទី​ក្រុង​ជា‌មួយ​ណា‌បោត។


ប្រសិន‌បើ​នាង​មិន​ពេញ​ចិត្ត​ដល់​ចៅ​ហ្វាយ ដែលបាន​ទិញ​នាង​មក​សម្រាប់​ខ្លួន នោះ​ត្រូវ​បើក​ឲ្យ​គេ​លោះ​នាង​យក​ទៅ​វិញ ចៅ​ហ្វាយ​នោះ​គ្មាន​សិទ្ធិ​នឹង​លក់​នាង​ទៅ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ឡើយ ព្រោះ​គាត់​បាន​បញ្ឆោត​នាង​ហើយ។


កាល​ណា​ប្តី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង ក្នុង​ចំណោម​នៃ​ពួក​ចាស់​ទុំ​ក្នុង​ស្រុក នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ។


លែង​មាន​ពួក​ចាស់​ទុំ​នៅ​ទ្វារ​ក្រុង និង​ពួក​កំលោះៗ​លេង​ភ្លេង​ទៀត​ហើយ។


អ្នក​ទាំង​នោះ​ក៏​ញុះ‌ញង់​ប្រជា‌ជន ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ ហើយ​គេ​នាំ​គ្នា​ចូល​មក​ចាប់​គាត់ បញ្ជូន​ទៅ​ក្រុម‌ប្រឹក្សា។


ប៉ុន្ដែ ប្រសិន‌បើ​អ្នក​នោះ​មិន​ចង់​យក​ប្រពន្ធ​របស់​បង​ប្រុស​ខ្លួន​ទេ នាង​ត្រូវ​ចូល​ទៅ​ជួប​ពួក​ចាស់‌ទុំ ត្រង់​ទ្វារ​ក្រុង ហើយ​ជម្រាប​ថា "ប្អូន​ថ្លៃ​នាង​ខ្ញុំ​មិន​ព្រមរក្សា​ឈ្មោះ​ឲ្យ​បង​ប្រុស​របស់​ខ្លួន នៅ​គង់​វង្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ទេ។ គាត់​មិន​ចង់​បំពេញ​កាតព្វកិច្ច តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ​ចំពោះ​នាង​ខ្ញុំ​ឡើយ"។


នៅ​ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​កំពុង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គឺ​ពួក​មេ​នៃ​កុល‌សម្ព័ន្ធ​របស់​អ្នក ពួក​ចាស់‌ទុំ​របស់​អ្នក ពួក​នាយក​របស់​អ្នក បុរស​អ៊ីស្រា‌អែល​ទាំង​អស់


ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំនៃ​កុល‌សម្ព័ន្ធ និង​ពួក​មេ​ដឹក​នាំ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ឲ្យ​គេ​ស្តាប់ ព្រម​ទាំង​យក​ស្ថាន‌សួគ៌ និង​ផែន‌ដី​ជា​បន្ទាល់​ទាស់​នឹង​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម