សុភាសិត 31:23 - អាល់គីតាប23 ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមអះលីជំអះរបស់ស្រុក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 ប្ដីរបស់នាងត្រូវគេស្គាល់នៅតាមខ្លោងទ្វារក្រុង ពេលគាត់អង្គុយក្នុងចំណោមពួកចាស់ទុំក្នុងស្រុក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 កាលណាប្តីនាងទៅអង្គុយត្រង់ទ្វារក្រុង ក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមព្រឹទ្ធាចារ្យរបស់ស្រុក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 កាលណាប្ដីនាងទៅអង្គុយត្រង់ទ្វារក្រុងក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ សូមមើលជំពូក |
ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមអុលឡោះតាអាឡាប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារអ្នក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រអែលដែរ! សូមឲ្យអ្នកមានសម្បត្តិស្តុកស្តម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។