Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 6:12 - អាល់គីតាប

12 គេ​បាន​បំបះ​បំបោរ​ប្រជា‌ជន បំបះ​បំបោរ​ពួក​អះលី‌ជំអះ និង​ពួក​តួន រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ពួកគេ​បាន​ញុះញង់​ប្រជាជន ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​ដែរ គេ​ក៏​ចូលមក​ចាប់​ស្ទេផាន ហើយ​នាំ​គាត់​ទៅ​ក្រុមប្រឹក្សា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ពួកគេ​បាន​ញុះញង់​ប្រជាជន​ ពួក​ចាស់ទុំ​ និង​ពួក​គ្រូវិន័យ​ ហើយ​ពួកគេ​ក៏​នាំ​គ្នា​មក​ចាប់​លោក​ស្ទេផាន​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​កំពូល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​ទាំង​នោះ​ក៏​ញុះ‌ញង់​ប្រជា‌ជន ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ ហើយ​គេ​នាំ​គ្នា​ចូល​មក​ចាប់​គាត់ បញ្ជូន​ទៅ​ក្រុម‌ប្រឹក្សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គេ​បាន​បំបះ‌បំបោរ​ប្រជា‌ជន បំបះ‌បំបោរ​ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អ្នក​ទាំង​នោះ​ក៏​ញុះ‌ញង់​ដល់​បណ្តាជន ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ រួច​នាំ​គ្នា​ទៅ​ចាប់​គាត់ យក​ទៅ​ដល់​ពួក​ក្រុម‌ជំនុំ

សូមមើលជំពូក ចម្លង




កិច្ចការ 6:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ខឹង​ច្រើន​តែងតែ​បង្ក​ជំលោះ រីឯ​មនុស្ស​ដែល​ចេះ​អត់‌ធ្មត់​តែងតែ​សំរុះ‌សំរួល កុំ​ឲ្យ​មាន​ការ​ទាស់‌ទែង​គ្នា។


លុះ​ចាប់​អ៊ីសា​បាន​ហើយ គេ​បណ្ដើរ​គាត់​ទៅ​ដល់​ដំណាក់​របស់​លោក​កៃផាស ជា​មូស្ទី។ ពួក​តួន និង​ពួក​អះលី‌ជំអះ ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា​ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា​ទោស​ធ្លាក់​ក្នុង​ភ្លើង​នរ៉កា​រហូត។


ថ្ងៃ​មួយ អ៊ីសា​កំពុង​តែ​បង្រៀន​ប្រជា‌ជន​នៅ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ មាន​ក្រុម​អ៊ីម៉ាំ និង​ពួក​តួន នាំ​គ្នា​មក​ជា​មួយ​ពួក​អះលី‌ជំអះ


ប៉ុន្ដែ សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ដ្រីៗ​មាន​ឋានៈ​ខ្ពង់‌ខ្ពស់ ដែល​គោរព​ប្រណិ‌ប័តន៍​អុលឡោះ និង​ញុះ‌ញង់​ពួក​នាម៉ឺន​នៅ​ក្រុង​នោះ ឲ្យ​លើក​គ្នា​ទៅ​បៀត‌បៀន​លោក​ប៉ូល និង​លោក​បារណា‌បាស ព្រម​ទាំង​ដេញ​អ្នក​ទាំង​ពីរ​ចេញ​ពី​ដែន​ដី​របស់​គេ​ផង។


ប៉ុន្ដែ ជន‌ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះ‌ញង់​សាសន៍​ដទៃ និង​ជំរុញ​គេ​ឲ្យ​មាន​ចិត្ដ​ប៉ុន‌ប៉ង​ធ្វើ​បាប​ពួក​បង​ប្អូន​ទៀត​ផង។


ប៉ុន្ដែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វ‌ផ្សាយ​បន្ទូល​របស់​អុលឡោះ​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះ​បំបោរ​មហា‌ជន​ឲ្យ​ជ្រួល​ច្របល់​ឡើង។


នៅ​គ្រា​ដែល​លោក​កាលី‌យ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិ‌ភូ​របស់​ស្តេច​អធិ‌រាជ​រ៉ូម៉ាំង​នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​គាត់​យក​ទៅ​សាលា​កាត់​ក្ដី


លុះ​រយៈ​ពេល​មួយ​សបា្ដហ៍​នោះ​ជិត​ផុត មាន​ជន‌ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​គាត់​នៅ​ក្នុង​ម៉ាស្ជិទ ក៏​បំបះ‌បំបោរ​បណ្ដា‌ជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​គាត់។


គេ​លើក​គ្នា​មក​ចាប់​ក្រុម​សាវ័ក យក​ទៅ​ឃុំ‌ឃាំង​នៅ​ពន្ធ‌ធនាគារ​សាធារណៈ។


លុះ​នាំ​ក្រុម​សាវ័ក​មក​ដល់​ហើយ គេ​ក៏​ឲ្យ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ មូស្ទី​សួរ​ក្រុម​សាវ័ក​ថា៖


ដូច្នេះ​អ្នក​ទាំង​នេះ​នាំ​គ្នា​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​អ្នក​នេះ ពោល​ពាក្យ​ប្រមាថ​ណាពី​ម៉ូសា និង​ប្រមាថ​អុលឡោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម