អ៊ីព្រហ៊ីមបានអង្វរអុលឡោះ សូមមេត្តាប្រោសស្តេចអប៊ីម៉ាឡិច ព្រមទាំងប្រពន្ធ និងពួកស្រីស្នំរបស់ស្តេច ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន
នាងរស់ 4:13 - អាល់គីតាប លោកបូអូសក៏យកនាងរស់មកធ្វើជាភរិយា ហើយក្រោយមក អុលឡោះតាអាឡាបានប្រោសប្រទានឲ្យនាងមានផ្ទៃពោះ សំរាលបានកូនប្រុសមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកបូអូសបានយកនាងរស់ធ្វើជាប្រពន្ធ ហើយព្រះយេហូវ៉ាប្រោសឲ្យនាងមានទម្ងន់បង្កើតបានកូនប្រុសមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូអូសក៏យកនាងរស់មកធ្វើជាភរិយា ហើយក្រោយមក ព្រះអម្ចាស់បានប្រោសប្រទានឲ្យនាងមានផ្ទៃពោះ សម្រាលបានកូនប្រុសមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បូអូសបានយកនាងរស់ធ្វើជាប្រពន្ធ ក៏ចូលទៅឯនាង ហើយព្រះយេហូវ៉ាទ្រង់ប្រោសឲ្យនាងមានទំងន់បង្កើតបានកូនប្រុស១ |
អ៊ីព្រហ៊ីមបានអង្វរអុលឡោះ សូមមេត្តាប្រោសស្តេចអប៊ីម៉ាឡិច ព្រមទាំងប្រពន្ធ និងពួកស្រីស្នំរបស់ស្តេច ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន
អ៊ីសាហាក់បានអង្វរ សូមអុលឡោះតាអាឡាប្រោសប្រណីភរិយារបស់គាត់ ដ្បិតនាងជាស្ត្រីអារ។ អុលឡោះតាអាឡាស្តាប់ពាក្យអង្វររបស់គាត់ ហើយរ៉ហ្វ៊ីកាក៏មានផ្ទៃពោះ។
កាលអុលឡោះតាអាឡាឃើញថា យ៉ាកកូបមិនសូវស្រឡាញ់លេអាដូច្នេះ ទ្រង់ក៏ប្រោសឲ្យគាត់មានកូន រីឯរ៉ាជែលវិញ នៅជាស្ត្រីអារ។
យ៉ាកកូបខឹងនឹងរ៉ាជែលជាខ្លាំង ហើយតបថា៖ «បងជាអុលឡោះឬ? គឺអុលឡោះទេតើដែលបង្ខាំងអូនឯងមិនឲ្យមានកូន!»។
អេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ គាត់សួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ យ៉ាកកូបឆ្លើយថា៖ «នេះជាកូនដែលអុលឡោះប្រោសប្រទានមកខ្ញុំ»។
ទ្រង់ប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ ជាមួយកូនៗរបស់នាង។ ចូរសរសើរតម្កើងអុលឡោះ!
ឥឡូវនេះ សូមនាងកុំបារម្ភឡើយ អ្វីៗដែលនាងសុំ ខ្ញុំនឹងធ្វើតាមទាំងអស់ ដ្បិតប្រជាជនទាំងមូលដឹងច្បាស់ថា នាងជាស្ត្រីថ្លៃថ្នូរ។
សូមអុលឡោះតាអាឡាប្រទានឲ្យអ្នក និងនាងមានកូនចៅច្រើន ដើម្បីឲ្យគ្រួសារអ្នក បានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។
នាងខ្ញុំបានទូរអាអង្វរអុលឡោះតាអាឡាសូមឲ្យមានកូន ហើយទ្រង់ក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។
អស់អ្នកដែលធ្លាប់តែមានអាហារបរិបូណ៌ បែរជានាំគ្នាស្វែងរកអាហារចំអែតក្រពះ រីឯអ្នកដែលធ្លាប់តែអត់ឃ្លាន បែរជាមានអាហារបរិបូណ៌ទៅវិញ។ ទ្រង់ប្រោសប្រទានឲ្យស្ត្រីអារ សំរាលកូនដល់ទៅប្រាំពីរដង តែស្ត្រីសាយកូន បែរជាគ្មានកូនទៅវិញ។