ប្រជាជនអ៊ីស្រអែលទាំងមូល ដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ដោយសំរែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។
ទំនុកតម្កើង 98:6 - អាល់គីតាប ចូរលើកតម្កើងទ្រង់ដោយផ្លុំត្រែ និងផ្លុំស្នែង ចូរបន្លឺសំឡេងតម្កើងអុលឡោះតាអាឡា ជាស្តេច! ព្រះគម្ពីរខ្មែរសាកល ចូរស្រែកហ៊ោសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះមហាក្សត្រ ដោយត្រែ និងសូរស្នែង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយត្រែ និងសូរស្នែង ចូរបន្លឺសំឡេងដោយអំណរ នៅចំពោះព្រះយេហូវ៉ា ជាព្រះមហាក្សត្រ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរលើកតម្កើងព្រះអង្គដោយផ្លុំត្រែ និងផ្លុំស្នែង ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយត្រែនឹងសូរស្នែងផង ចូរឡើងសំឡេងដោយអំណរ នៅចំពោះព្រះយេហូវ៉ាដ៏ជាមហាក្សត្រ |
ប្រជាជនអ៊ីស្រអែលទាំងមូល ដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ដោយសំរែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។
ពួកគេនាំគ្នាស្បថចំពោះអុលឡោះតាអាឡាដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។
ស្តេចហេសេគាបង្គាប់ឲ្យធ្វើគូរបានដុតនៅលើអាសនៈ។ នៅពេលគេចាប់ផ្តើមធ្វើគូរបានដុត គេក៏ចាប់ផ្តើមច្រៀងជូនអុលឡោះតាអាឡា ដោយមានត្រែ និងឧបករណ៍តន្ត្រីរបស់ស្តេចទត ជាស្តេចស្រុកអ៊ីស្រអែលប្រគំកំដរផង។
ពេលនោះ ស្តេចនឹងនិយាយទៅកាន់អស់អ្នកនៅខាងស្ដាំគាត់ថា “អស់អ្នកដែលអុលឡោះជាបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលនគរដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក
នៅលើអាវ និងលើភ្លៅរបស់គាត់ មានសរសេរឈ្មោះថា «ស្តេចលើស្តេចនានា និងអម្ចាស់លើអម្ចាស់នានា»។