ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 96:12 - អាល់គីតាប

ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ទី​នោះ ត្រេក‌អរ​សប្បាយ ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន ស្រែក​ហ៊ោ​ចំពោះ​អុលឡោះ‌តាអាឡា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរឲ្យ​ទីវាល និង​អ្វីៗ​ទាំងអស់​ដែល​នៅ​ទីនោះ​លោតកញ្ឆេង នោះ​អស់ទាំង​ដើមឈើ​នៅ​ព្រៃ​នឹង​ស្រែកហ៊ោសប្បាយ​នៅចំពោះ​ព្រះយេហូវ៉ា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅទី​នោះ សប្បាយ​រីក​រាយ​ឡើង! នោះ​ដើម​ឈើទាំង​ប៉ុន្មាន​នៅក្នុង​ព្រៃ​ព្រឹក្សា នឹង​ច្រៀង​ដោយ​អំណរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ទី​នោះ ត្រេក‌អរ​សប្បាយ ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន ស្រែក​ហ៊ោ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ឲ្យ​ស្រែ​ចំការ នឹង​របស់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ ទី​នោះ បាន​សប្បាយ​ឡើង​យ៉ាង​ក្រៃ‌លែង នោះ​អស់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ច្រៀង ដោយ​អំណរ​ដែរ

សូមមើលជំពូក



ទំនុកតម្កើង 96:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

វាល​រហោ‌ស្ថាន និង​ដី​ហួត‌ហែង ចូរ​រីក‌រាយ​ឡើង! រីឯ​វាល​ខ្សាច់ ចូរ​ត្រេក​អរ​សប្បាយ ហើយ​មាន​ផ្កា​រីក​ស្គុស‌ស្គាយ​ឡើង!


ចូរ​មាន​ផ្កា​ដុះ​ដេរ‌ដាស ហើយ​ត្រេក​អរ​សប្បាយ ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីក‌រាយ ដ្បិត​អុលឡោះ​ប្រទាន​ឲ្យ​ទឹក​ដី​នេះ រុង‌រឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់ មាន​សោភណ‌ភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល និង​ដូច​ចម្ការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ ពេល​នោះ ប្រជា‌ជន​នឹង​ឃើញ សិរី‌រុង‌រឿង និង​ភាព​ថ្កុំ‌ថ្កើង​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។


ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិតអុលឡោះ‌តាអាឡា​បាន​លោះ​កូន​ចៅ​របស់ យ៉ាកកូប​ហើយ ទ្រង់​បាន​សំដែង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​អាណិត​មេត្តា​កូន​ចៅ​របស់​ទ្រង់ ដែល​រង​ទុក្ខ​វេទនា។