តើមាននរណាអាចផ្ទឹមស្មើនឹងអុលឡោះតាអាឡា ជាម្ចាស់របស់យើងបាន? ទ្រង់នៅលើស្ថានដ៏ខ្ពស់បំផុត
ទំនុកតម្កើង 89:9 - អាល់គីតាប ទ្រង់បង្ក្រាបអំនួតរបស់សមុទ្រ នៅពេលរលកសមុទ្រកក្រើកឡើង ទ្រង់បានធ្វើឲ្យស្ងប់ទៅវិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់គ្រប់គ្រងលើសមុទ្របក់បោក; នៅពេលរលករបស់វាខ្ជោលឡើង ព្រះអង្គទ្រង់ធ្វើឲ្យវាស្ងប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ កាលណារលកកម្រើកឡើង ព្រះអង្គធ្វើឲ្យវាស្ងប់ទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ នៅពេលរលកសមុទ្រកក្រើកឡើង ព្រះអង្គបានធ្វើឲ្យស្ងប់ទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បង្ក្រាបការលើកកំពស់នៃសមុទ្រ កាលណារលកកំរើកឡើង នោះទ្រង់បន្ទ្រោមចុះ ឲ្យស្ងប់វិញ |
តើមាននរណាអាចផ្ទឹមស្មើនឹងអុលឡោះតាអាឡា ជាម្ចាស់របស់យើងបាន? ទ្រង់នៅលើស្ថានដ៏ខ្ពស់បំផុត
ទ្រង់បានធ្វើឲ្យសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ទ្រង់ក៏បានធ្វើឲ្យសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។
ទ្រង់សំដែងចិត្តប្រណីសន្ដោសរហូតដល់រាប់ពាន់តំណ។ ពេលឪពុកធ្វើខុស ទ្រង់ដាក់ទោសកូនចៅនៅជំនាន់ក្រោយ។ ទ្រង់ជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម និងប្រកបដោយអំណាច។ ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ទ្រង់គំរាមសមុទ្រ សមុទ្រក៏រីងស្ងួត ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់ ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួតហែង ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ។
អ៊ីសាក្រោកឡើងហើយគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។
ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើអ៊ីសានេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់គាត់ដូច្នេះ?»។