Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ កាល​ណា​រលក​កម្រើក​ឡើង ព្រះ‌អង្គ​ធ្វើ​ឲ្យ​វា​ស្ងប់​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ព្រះអង្គ​ទ្រង់​គ្រប់គ្រង​លើ​សមុទ្រ​បក់បោក​; នៅពេល​រលក​របស់វា​ខ្ជោលឡើង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​វា​ស្ងប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ នៅ​ពេល​រលក​សមុទ្រ​កក្រើក​ឡើង ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ស្ងប់​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ទ្រង់​បង្ក្រាប​ការ​លើក​កំពស់​នៃ​សមុទ្រ កាល​ណា​រលក​កំរើក​ឡើង នោះ​ទ្រង់​បន្ទ្រោម​ចុះ ឲ្យ​ស្ងប់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទ្រង់​បង្ក្រាប​អំនួត​របស់​សមុទ្រ នៅ​ពេល​រលក​សមុទ្រ​កក្រើក​ឡើង ទ្រង់​បាន​ធ្វើ​ឲ្យ​ស្ងប់​ទៅ​វិញ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង? ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់


ព្រះ‌យេហូវ៉ា​គ្រប់​គ្រង​លើ​ទឹក​ជំនន់ ព្រះ‌យេហូវ៉ា​គង់​ជា​ព្រះ‌មហា‌ក្សត្រ រហូត​តរៀង​ទៅ។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​សូរ​សន្ធឹក នៃ​សមុទ្រ​បាន​ស្ងប់​ឈឹង គឺ​សូរ​សន្ធឹក​នៃ​រលក ការ​ច្របូក​ច្របល់​របស់​ប្រជាជន


សេចក្ដី​សុចរិត​នឹង​បាន​ជា​ខ្សែ​ក្រវាត់​ចង្កេះ របស់​អ្នក​នោះ ហើយ​សេចក្ដី​ស្មោះ‌ត្រង់​ជា​ខ្សែ​ក្រវាត់​កម្លាំង​ផង។


គឺ​ព្រះ‌អង្គ​សម្ដែង​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំង​ពាន់ៗ ហើយ​ក៏​សង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស ទៅ​លើ​ទ្រូង​នៃ​ពួក​កូន​ចៅ​គេ នៅ​តាម​ក្រោយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឫទ្ធិ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ព្រះ‌អង្គ​ស្ដី​បន្ទោស​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ស្រុក​បាសាន ក៏​ហួត​ហែង ព្រម​ទាំង​ស្រុក​កើមែល​ដែរ ឯ​ផ្កា​ព្រៃ​ល្បាណូន​ក៏​ស្រពោន។


ពេល​ព្រះ‌អង្គ និង​ពេត្រុស​ចូល​ដល់​ក្នុង​ទូក ខ្យល់​ក៏​ស្ងប់​ឈឹង


ព្រះ‌អង្គ​ក៏​តើន​ឡើង បន្ទោស​ខ្យល់ ហើយ​បង្គាប់​ទៅ​សមុទ្រ​ថា៖ «ចូរ​ស្ងប់ ហើយ​ស្ងៀម​ទៅ!» ពេល​នោះ ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​សូន្យ​ឈឹង។


ពេល​នោះ គេ​មាន​សេចក្តី​ស្ញប់​ស្ញែង​ជា​ខ្លាំង ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា​ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម