Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 4:41 - អាល់គីតាប

41 ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ៊ីសា​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​គាត់​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ពួកគេ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “ចុះ​តើ​លោកនេះ​ជា​នរណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ!”៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 នោះ​ពួកគេ​កោត​ខ្លាច​យ៉ាង​ខ្លាំង​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ សូម្បី​តែ​ខ្យល់​ និង​បឹង​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ពេល​នោះ គេ​មាន​សេចក្តី​ស្ញប់​ស្ញែង​ជា​ខ្លាំង ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា​ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 នោះ​គេ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ដូច្នេះ តើ​លោក​នេះ​ជា​អ្វី បាន​ជា​ខ្យល់ នឹង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

សូមមើលជំពូក ចម្លង




ម៉ាកុស 4:41
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បញ្ជា​ទៅ​សមុទ្រ​ថា “ចូរ​មក​ត្រឹម​នេះ! កុំ​ទៅ​ហួស​ដល់​ខាង​នោះ! ចូរ​ឲ្យ​រលក​ដ៏​សាហាវ​របស់​ឯង​ឈប់ ត្រង់​កន្លែង​នេះ!”។


អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ នាំ​គ្នា​ស្ញែង​ខ្លាច​ទ្រង់ ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ក៏​កោត​ស្ញប់‌ស្ញែង​ទ្រង់​ដែរ។


សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​លេវី​នោះ គឺ​យើង​ផ្ដល់​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​ដល់​គេ ហើយ​ឲ្យ​គេ​គោរព​កោត​ខ្លាច​នាម​យើង និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​យើង។


បន្ទាប់​មក អ៊ីសា និង​ពេត្រុស​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់។


ពួក​សិស្ស​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត​ភ័យ​ដូច្នេះ? អ្នក​រាល់​គ្នា​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ?»។


អ៊ីសា និង​ពួក​សិស្ស​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេ‌រ៉ាស៊ីន។


ស្ដ្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ដល់​ជើង​អ៊ីសា ហើយ​ប្រាប់​ការ​ពិត​ទាំង​អស់​ដល់​អ៊ីសា។


មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់ ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។


មនុស្ស‌ម្នា​ភ័យ​ស្រឡាំង‌កាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សំដី​របស់​អ្នក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​គាត់​មាន​អំណាច អាច​បញ្ជា​ទៅ​អ៊ីព្លេស​ឲ្យ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?»។ ពួក​សិស្ស​ភ័យ​ស្ញប់‌ស្ញែង ព្រម​ទាំង​ស្ងើច​សរសើរ​ផង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​បញ្ជា​ទៅ​ខ្យល់ និង​ទឹក ហើយ​ខ្យល់ និង​ទឹក​ស្ដាប់​តាម​បង្គាប់​លោក​ដូច្នេះ?»។


ដោយ​យើង​បាន​ទទួល​នគរ​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើ​អុលឡោះ តាម​របៀប​ដែល​ទ្រង់​គាប់​ចិត្ត ដោយ​ចិត្ដ​គោរព​ប្រណិ‌ប័តន៍ និង​គោរព​កោត​ខ្លាច​ទ្រង់


ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​នាម​ទ្រង់! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​ទ្រង់! ដ្បិត​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ជា​ម្ចាស់​ដ៏​វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍ នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌»។


ចូរ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​បម្រើ​ទ្រង់​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត។ ចូរ​ពិចារណា​មើល​កិច្ចការ​ដ៏​ធំ​ធេង ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម