ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:22 - អាល់គីតាប

ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គាត់ មនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គាត់​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្មាំងសត្រូវ​នឹង​សង្គ្រុប​លើ​គាត់​មិនបានឡើយ ហើយ​កូនចៅ​នៃ​សេចក្ដីទុច្ចរិត​ក៏​នឹង​ធ្វើទុក្ខ​គាត់​មិនបាន​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្មាំង​សត្រូវ​នឹង​មិន​មាន​ប្រៀប​លើ​គេ​បាន​ឡើយ ហើយ​មនុស្ស​អាក្រក់​ក៏​នឹង​មិន សង្កត់​សង្កិន​គេ​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គេ មនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គេ​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ខ្មាំង​សត្រូវ​នឹង​មិន​ដែល​ទារ​អាករ ហើយ​ពួក​មនុស្ស​អាក្រក់​ក៏​មិន​ដែល​សង្កត់‌សង្កិន​ឡើយ

សូមមើលជំពូក



ទំនុកតម្កើង 89:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់​លាប់​រហូត ឥត​មាន​នរណា​មក​រំខាន​សោះ​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​ជិះ‌ជាន់​ពួក​គេ ដូច​កាល​ពី​មុន


យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់​លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​មក​ឈ្លាន​ពាន​លើ​ពួក​គេ


កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ថែ​រក្សា​គេ ដោយ​នាម​ដែល​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ។ ខ្ញុំ​បាន​ការ‌ពារ​គេ ហើយ​គ្មាន​នរណា​ត្រូវ​វិនាស​បាត់​បង់​ឡើយ លើក‌លែង​តែ​ម្នាក់​ដែល​ត្រូវ​វិនាស ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ប៉ុណ្ណោះ។


កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បង​ប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​អ៊ីសា‌ជាអម្ចាស់​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។