ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមកុំបោះបង់ចោលស្តេចដែលទ្រង់បាន ចាក់ប្រេងតែងតាំងនេះឡើយ សូមនឹកដល់ភក្តីភាពរបស់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់!»។
ទំនុកតម្កើង 84:10 - អាល់គីតាប មួយថ្ងៃ នៅក្នុងម៉ាស្ជិទរបស់ទ្រង់ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ មាត់ទ្វារដំណាក់នៃអុលឡោះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់ ព្រះគម្ពីរខ្មែរសាកល ជាការពិត មួយថ្ងៃនៅក្នុងទីធ្លារបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត; ទូលបង្គំស៊ូធ្វើជាអ្នកយាមទ្វារនៅដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងរោងរបស់មនុស្សអាក្រក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយថ្ងៃ នៅក្នុងព្រះវិហាររបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ មាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិត១ថ្ងៃនៅក្នុងព្រះលាននៃទ្រង់ នោះវិសេសជាង១ពាន់ថ្ងៃណាទៀត ទូលបង្គំស៊ូធ្វើជាអ្នកឆ្មាំទ្វារ នៅក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងនៅក្នុងលំនៅនៃសេចក្ដីអាក្រក់ |
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមកុំបោះបង់ចោលស្តេចដែលទ្រង់បាន ចាក់ប្រេងតែងតាំងនេះឡើយ សូមនឹកដល់ភក្តីភាពរបស់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់!»។
ដោយយល់ដល់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ សូមកុំបោះបង់ចោលស្ដេចដែលទ្រង់ បានចាក់ប្រេងតែងតាំងនេះឡើយ!
ខ្ញុំទូរអាសូមអុលឡោះតាអាឡានូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង គឺឲ្យបានស្នាក់នៅក្នុងដំណាក់ របស់អុលឡោះតាអាឡាអស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់អុលឡោះតាអាឡា និងថ្វាយបង្គំទ្រង់នៅក្នុងម៉ាស្ជិទ
បីថ្ងៃក្រោយមក ឪពុកម្តាយឃើញអ៊ីសាក្នុងម៉ាស្ជិទ អ៊ីសានៅកណ្ដាលចំណោមតួន កំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។
រីឯយើងវិញ មាតុភូមិរបស់យើងនៅសូរ៉កា ហើយយើងនៅទន្ទឹងរង់ចាំអ្នកសង្គ្រោះ គឺអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់មកពីសូរ៉កានោះ។
ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្ដិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!»