ដ្បិតពួកគេបានសម្លាប់រង្គាលពូជពង្ស របស់យ៉ាកកូប ព្រមទាំងបំផ្លាញស្រុកទេសរបស់គាត់ផង។
ពីព្រោះគេបានស៊ីបំផ្លាញយ៉ាកុប ហើយធ្វើឲ្យលំនៅរបស់គាត់ស្ងាត់ជ្រងំ។
ដ្បិតគេបានស៊ីបង្ហិនពួកយ៉ាកុប ហើយបំផ្លាញទីលំនៅរបស់គេ។
ដ្បិតពួកគេបានសម្លាប់រង្គាលពូជពង្ស របស់លោកយ៉ាកុប ព្រមទាំងបំផ្លាញស្រុកទេសរបស់លោកផង។
ដ្បិតគេបានស៊ីបង្ហិនពួកយ៉ាកុប ព្រមទាំងបំផ្លាញទីលំនៅរបស់គេហើយ
ហេតុការណ៍នេះកើតមានស្របតាមបន្ទូល ដែលអុលឡោះតាអាឡាបានថ្លែងតាមរយៈណាពីយេរេមាថា «ស្រុកទេសនឹងក្លាយទៅជាទីស្មសាន អស់រយៈពេលចិតសិបឆ្នាំ ដូច្នេះក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសម្រាកជំនួសឆ្នាំឈប់សម្រាកដែលប្រជាជនពុំបានគោរព»។
ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។
ក្រុងដ៏វិសុទ្ធនានារបស់ទ្រង់ ក្លាយទៅជាទីស្ងាត់ជ្រងំ ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ យេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។
ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត ហើយជនជាតិភីលីស្ទីនពីខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រអែល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់ ហើយបច្ចាមិត្តរបស់ពួកគេពោលថា: “បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេ ព្រោះពួកគេបានប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់អុលឡោះតាអាឡា!”។ ដូនតារបស់ពួកគេបានសង្ឃឹមលើអុលឡោះតាអាឡា ដែលជាប្រភពនៃសេចក្ដីសុចរិត។
តែយើងខឹងយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងខឹងនឹងអ៊ីស្រអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រអែលយ៉ាងសែនវេទនា»។