ប្រជារាស្ត្ររបស់ទ្រង់ពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជំនះដោយសារជំនួយ និងអំណាចរបស់ទ្រង់ ព្រោះទ្រង់ស្រឡាញ់ ហើយពេញចិត្តនឹងពួកគេ។
ទំនុកតម្កើង 78:54 - អាល់គីតាប ទ្រង់នាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធ គឺទៅកាន់ភ្នំដែលទ្រង់វាយយកបាន ដោយអំណាចរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបាននាំពួកគាត់ទៅដល់ព្រំប្រទល់នៃទឹកដីដ៏វិសុទ្ធរបស់ព្រះអង្គ គឺដល់ភ្នំដែលព្រះហស្តស្ដាំរបស់ព្រះអង្គយកបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបាននាំគេទៅកាន់ទឹកដីបរិសុទ្ធ របស់ព្រះអង្គ គឺទៅកាន់ភ្នំដែលព្រះហស្តស្តាំ របស់ព្រះអង្គបានឈ្នះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធ គឺទៅកាន់ភ្នំដែលព្រះអង្គវាយយកបាន ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននាំគេទៅដល់ព្រំស្រុកបរិសុទ្ធរបស់ទ្រង់ គឺដល់ភ្នំនេះដែលព្រះហស្តស្តាំទ្រង់បានវាយយក |
ប្រជារាស្ត្ររបស់ទ្រង់ពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជំនះដោយសារជំនួយ និងអំណាចរបស់ទ្រង់ ព្រោះទ្រង់ស្រឡាញ់ ហើយពេញចិត្តនឹងពួកគេ។
ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន ច្រណែននឹងភ្នំដែលអុលឡោះជ្រើសរើស សម្រាប់នៅ? ពិតមែនហើយ អុលឡោះតាអាឡានឹងនៅលើភ្នំនេះរហូតតទៅ។
ទ្រង់បានលោះប្រជារាស្ត្ររបស់ទ្រង់! ហើយដឹកនាំពួកគេ ទ្រង់ប្រើចេស្តារបស់ទ្រង់ នាំពួកគេ ឆ្ពោះទៅកាន់ដំណាក់បរិសុទ្ធរបស់ទ្រង់។
អុលឡោះតាអាឡាអើយ ទ្រង់នាំប្រជារាស្ត្ររបស់ទ្រង់ទៅដាក់លើ ភ្នំដែលជាចំណែកមត៌ករបស់ទ្រង់ ជាកន្លែងដែលទ្រង់បានរៀបចំសម្រាប់នៅ។ អុលឡោះជាអម្ចាស់អើយ ទ្រង់បានសង់ទីសក្ការៈរបស់ទ្រង់ឡើង ដោយដៃទ្រង់ផ្ទាល់។
ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ អុលឡោះតាអាឡាយ៉ាងនោះដែរ។
ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់បន្ទូលរបស់ទ្រង់ទេ ពួកគេពុំបានរស់នៅតាមហ៊ូកុំរបស់ទ្រង់ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលទ្រង់បង្គាប់ឲ្យធ្វើនោះឡើយ។ ហេតុនេះហើយបានជាទ្រង់ឲ្យគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។
ស្ដេចនឹងសង់ជំរំនៅចន្លោះសមុទ្រទាំងពីរ គឺនៅជិតភ្នំដ៏រុងរឿងវិសុទ្ធ។ បន្ទាប់មក ស្ដេចនោះក៏បាត់បង់ជីវិតទៅ ដោយឥតមាននរណាជួយឡើយ។
អុលឡោះប្រទានរសរបស់ទ្រង់នេះ មកបញ្ចាំចិត្ដយើងឲ្យដឹងថា យើងនឹងទទួលមត៌ក នៅពេលទ្រង់លោះប្រជារាស្ដ្ររបស់ទ្រង់ ជាស្ថាពរ ដើម្បីឲ្យគេលើកតម្កើងសិរីរុងរឿងរបស់ទ្រង់។