មានណាពីមួយក្រុមនៅបេតអែលចេញមកជួបអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបឬទេថា ថ្ងៃនេះ អុលឡោះតាអាឡាលើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
ទំនុកតម្កើង 74:8 - អាល់គីតាប ពួកគេគិតគ្នាថា «យើងនឹងបង្ក្រាបសាសន៍នេះឲ្យរាប ហើយដុតបំផ្លាញកន្លែងសក្ការបូជា ទាំងប៉ុន្មាននៅក្នុងស្រុកនេះ!»។ ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយក្នុងចិត្តថា៖ “យើងនឹងបង្ក្រាបអ្នកទាំងនេះទាំងស្រុង!”។ ពួកគេបានដុតអស់ទាំងទីជំនួបរបស់ព្រះនៅក្នុងស្រុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេគិតគ្នាថា «យើងនឹងបង្ក្រាបគេឲ្យរាប» គេដុតបំផ្លាញអស់ទាំងកន្លែងប្រជុំ ទាំងប៉ុន្មានរបស់ព្រះនៅក្នុងស្រុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេគិតគ្នាថា «យើងនឹងបង្ក្រាបសាសន៍នេះឲ្យរាប ហើយដុតបំផ្លាញកន្លែងសក្ការបូជា ទាំងប៉ុន្មាននៅក្នុងស្រុកនេះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយនឹកក្នុងចិត្តថា ចូរយើងកំទេចចេញឲ្យអស់ គេក៏ដុតបំផ្លាញអស់ទាំងសាលាប្រជុំនៃព្រះ ដែលនៅក្នុងស្រុកដែរ។ |
មានណាពីមួយក្រុមនៅបេតអែលចេញមកជួបអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបឬទេថា ថ្ងៃនេះ អុលឡោះតាអាឡាលើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
មានណាពីមួយក្រុមនៅក្រុងយេរីខូ នាំគ្នាមកជិតអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបទេថា ថ្ងៃនេះអុលឡោះតាអាឡាលើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះគាត់នៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃឈប់សម្រាកទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។
ពួកគេបង្រៀនប្រជាជននៅស្រុកយូដា ដោយយកហ៊ូកុំរបស់អុលឡោះតាអាឡា ទៅជាមួយផង។ ពួកគេធ្វើដំណើរតាមក្រុងទាំងអស់ នៃស្រុកយូដាហើយប្រៀនប្រដៅអ្នកស្រុក។
ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចនូវអំពើ ដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកំទេចក្រុងនេះទៅ! ចូរកំទេចក្រុងនេះរហូតដល់គ្រឹះ!»។
ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារ ជាតិសាសន៍នោះឲ្យរលាយសូន្យ ដើម្បីកុំឲ្យនរណានឹកឃើញ ឈ្មោះអ៊ីស្រអែលទៀត!”។
ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ គេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងទ្រង់
អ៊ីសាដើរកាត់ស្រុកកាលីឡេទាំងមូល គាត់បង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំរបស់ពួកគេ គាត់ប្រកាសដំណឹងល្អអំពីនគររបស់អុលឡោះ ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និងមនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជាជន ឲ្យបានជាផង។