អុលឡោះតាអាឡាអើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ខ្ញុំស្រាប់ហើយ ទ្រង់ស្តាប់ឮសំឡេងដែលខ្ញុំថ្ងូរ។
ទំនុកតម្កើង 69:19 - អាល់គីតាប ដ្បិតទ្រង់ជ្រាបហើយថា ខ្ញុំត្រូវគេជេរប្រមាថ ត្រូវអាម៉ាស់ និងបាត់បង់កិត្តិយស ទ្រង់មើលឃើញបច្ចាមិត្តទាំងប៉ុន្មាន របស់ខ្ញុំស្រាប់ហើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ជ្រាបការត្មះតិះដៀល សេចក្ដីអាម៉ាស់ និងភាពអាប់យសដែលទូលបង្គំទទួលហើយ; អស់ទាំងសត្រូវរបស់ទូលបង្គំនៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គជ្រាបពាក្យដំណៀលមកលើទូលបង្គំ ពីសេចក្ដីអាម៉ាស់ និងសេចក្ដីអាប់ឱនរបស់ទូលបង្គំ ព្រះអង្គស្គាល់បច្ចាមិត្តទាំងប៉ុន្មាន របស់ទូលបង្គំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គជ្រាបហើយថា ទូលបង្គំត្រូវគេជេរប្រមាថ ត្រូវអាម៉ាស់ និងបាត់បង់កិត្តិយស ព្រះអង្គទតឃើញបច្ចាមិត្តទាំងប៉ុន្មាន របស់ទូលបង្គំស្រាប់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ជ្រាបសេចក្ដីដំនៀល សេចក្ដីខ្មាស នឹងសេចក្ដីអាប់យសរបស់ទូលបង្គំហើយ ពួកអ្នកដែលតតាំងនឹងទូលបង្គំសុទ្ធតែនៅចំពោះទ្រង់ គ្រប់ទាំងអស់ |
អុលឡោះតាអាឡាអើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ខ្ញុំស្រាប់ហើយ ទ្រង់ស្តាប់ឮសំឡេងដែលខ្ញុំថ្ងូរ។
អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ តែមានបង្កប់ទៅដោយពិសពុលសម្រាប់ប្រហារជីវិត។
គាត់ជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ គាត់ជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា គាត់ដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយគាត់ ហើយមិនរាប់រកគាត់ឡើយ។
អ៊ីសាឆ្លើយថា៖ «គ្មានអ៊ីព្លេសណាចូលខ្ញុំឡើយ តែខ្ញុំគោរពអុលឡោះជាបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្ដុះបង្អាប់ខ្ញុំទៅវិញ។
ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។
ទោះបីគេជេរប្រមាថគាត់ ក៏គាត់មិនតបតទៅគេវិញដែរ គាត់បានរងទុក្ខលំបាក តែគាត់ពុំបានគំរាមកំហែងគេវិញទេ គាត់ផ្ញើជីវិតទៅលើអុលឡោះ ដែលទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌។