ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 66:15 - អាល់គីតាប

ខ្ញុំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល គោ​ឈ្មោល និង​ចៀម​ឈ្មោល មក​ជូន​ជា​ជំនូន ហើយ​ក្លិន​នៃ​គូរបាន​នេះ​សាយ‌ភាយ ឡើង​ទៅ​កាន់​ទ្រង់។ - សម្រាក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​នឹង​យក​តង្វាយដុត​ជា​សត្វបំប៉នធាត់​ៗ​ថ្វាយ​ដល់​ព្រះអង្គ ជាមួយ​គ្រឿងក្រអូប​នៃ​ចៀមឈ្មោល​; ទូលបង្គំ​នឹង​ថ្វាយ​គោឈ្មោល និង​ពពែឈ្មោល​។ សេឡា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​នឹង​ថ្វាយ​សត្វ​ធាត់ៗ ជា​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ ដោយ​ក្លិន​យញ្ញបូជា​របស់​ចៀម​ឈ្មោល ទូល‌បង្គំ​នឹង​ថ្វាយ​គោ​ឈ្មោល និង​ពពែ​ឈ្មោល។ –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល គោ​ឈ្មោល និង​ចៀម​ឈ្មោល មក​ថ្វាយ​ជា​តង្វាយ ហើយ​ក្លិន​នៃ​យញ្ញ‌បូជា​នេះ​សាយ‌ភាយ ឡើង​ទៅ​កាន់​ព្រះអង្គ។ - សម្រាក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​នឹង​ថ្វាយ​ចៀម​យ៉ាង​ធាត់ ជា​ដង្វាយ​ដុត​ដល់​ទ្រង់ ព្រម​ទាំង​ក្លិន​ឈ្ងុយ​របស់​ចៀម​ឈ្មោល​ផង ទូលបង្គំ​នឹង​ថ្វាយ​ទាំង​កូន​គោ នឹង​ពពែ​ឈ្មោល​ដែរ។ –បង្អង់

សូមមើលជំពូក



ទំនុកតម្កើង 66:15
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ពួក​អ្នក​សែង​ហិប​របស់អុលឡោះ‌តាអាឡា ដើរ​បាន​ប្រាំ​មួយ​ជំហាន ស្តេច​ទត​យក​គោ​ឈ្មោល​មួយ និង​កូន​គោ​ធាត់​មួយ​មក​ធ្វើ​ជា​គូរបាន។


អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ធ្វើ​គូរបាន​ដុត​ជូន​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​គោ​១២​ក្បាល សម្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ចៀម​ឈ្មោល ៩៦​ក្បាល កូន​ចៀម ៧៧​ក្បាល និង​ពពែ​ឈ្មោល ២០ ក្បាល ជា​ជំនូន​រំដោះ​បាប។ ពួក​គេ​ដុត​សត្វ​ទាំង​នោះ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា។


ពេល​នោះ ទ្រង់​មុខ​ជា​ពេញ​ចិត្ត នឹង​ជំនូន​ដែល​ស្រប​តាម​ហ៊ូកុំ​របស់​ទ្រង់​ គឺ​គូរបាន​ដុត ហើយ​គេ​នឹង​យក​គោ​ឈ្មោល មក​ជូន​នៅ​លើ​អាសនៈ​របស់​ទ្រង់​ដែរ។


មាន​ប្រជា‌ជន​ប៉ែត‌សិប​នាក់​ធ្វើ​ដំណើរ​ពី​ភូមិ​ស៊ី‌គែម ពី​ស៊ីឡូ និង​ពី​ក្រុង​សាម៉ារី មក​ដល់​ទាំង​កោរ​ពុក​ចង្កា និង​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​ឆូត​សាច់​ខ្លួន​ឯង​ផង។ ពួក​គេ​កាន់​ជំនូន និង​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​ជូន​នៅ​ក្នុង​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា។


គាត់​ត្រូវ​យក​កូន​ចៀម​ល្អ​ឥត​ខ្ចោះ​មួយ អាយុ​មួយ​ខួប មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ អាយុ​មួយ​ខួប មក​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​មក​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។


គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ​កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត