Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 66:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទូលបង្គំ​នឹង​ថ្វាយ​ចៀម​យ៉ាង​ធាត់ ជា​ដង្វាយ​ដុត​ដល់​ទ្រង់ ព្រម​ទាំង​ក្លិន​ឈ្ងុយ​របស់​ចៀម​ឈ្មោល​ផង ទូលបង្គំ​នឹង​ថ្វាយ​ទាំង​កូន​គោ នឹង​ពពែ​ឈ្មោល​ដែរ។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ទូលបង្គំ​នឹង​យក​តង្វាយដុត​ជា​សត្វបំប៉នធាត់​ៗ​ថ្វាយ​ដល់​ព្រះអង្គ ជាមួយ​គ្រឿងក្រអូប​នៃ​ចៀមឈ្មោល​; ទូលបង្គំ​នឹង​ថ្វាយ​គោឈ្មោល និង​ពពែឈ្មោល​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ទូល‌បង្គំ​នឹង​ថ្វាយ​សត្វ​ធាត់ៗ ជា​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ ដោយ​ក្លិន​យញ្ញបូជា​របស់​ចៀម​ឈ្មោល ទូល‌បង្គំ​នឹង​ថ្វាយ​គោ​ឈ្មោល និង​ពពែ​ឈ្មោល។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ទូលបង្គំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល គោ​ឈ្មោល និង​ចៀម​ឈ្មោល មក​ថ្វាយ​ជា​តង្វាយ ហើយ​ក្លិន​នៃ​យញ្ញ‌បូជា​នេះ​សាយ‌ភាយ ឡើង​ទៅ​កាន់​ព្រះអង្គ។ - សម្រាក

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ខ្ញុំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល គោ​ឈ្មោល និង​ចៀម​ឈ្មោល មក​ជូន​ជា​ជំនូន ហើយ​ក្លិន​នៃ​គូរបាន​នេះ​សាយ‌ភាយ ឡើង​ទៅ​កាន់​ទ្រង់។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 66:15
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​អ្នក​ដែល​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​៦​ជំហាន នោះ​ទ្រង់​ថ្វាយ​គោ​ឈ្មោល​១ នឹង​កូន​គោ​១​យ៉ាង​ធាត់


ឯ​ពួក​អ្នក​ដែល​បាន​ត្រឡប់​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ គេ​ក៏​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​គោ​ឈ្មោល​១២​ឲ្យ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ព្រម​ទាំង​ចៀម​ឈ្មោល​៩៦ កូន​ចៀម​៧៧ នឹង​ពពែ​១២ សំរាប់​ជា​ដង្វាយ​លោះ​បាប នោះ​សុទ្ធ​តែ​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់


នោះ​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫទ័យ ដោយ​ដង្វាយ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដង្វាយ​ដុតនឹង​យញ្ញ‌បូជា​ថ្វាយ​ទាំង​មូល​ផង ដូច្នេះគេ​នឹង​ថ្វាយ​គោ​ឈ្មោល​នៅ​លើ​អាសនា​នៃ​ទ្រង់។


នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ នឹង​សាម៉ារី ចំនួន​៨០​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​ដង្វាយ​ម្សៅ នឹង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


ហើយ​អ្នក​នោះ​ត្រូវ​ថ្វាយ​ដង្វាយ​របស់​ខ្លួន ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ​អាយុ​១​ខួប​សំរាប់​ជា​ដង្វាយ​ដុត នឹង​កូន​ចៀម​ញី​១​ឥត​ខ្ចោះ​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ សំរាប់​ជា​ដង្វាយ​មេត្រី


គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម