ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយ ខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។ - សម្រាក
មើល៍! ខ្ញុំនឹងរត់គេចទៅឲ្យឆ្ងាយ ខ្ញុំនឹងស្នាក់នៅក្នុងទីរហោស្ថាន។ សេឡា
មែនហើយ ទូលបង្គំនឹងទៅឲ្យឆ្ងាយ ហើយទូលបង្គំនឹងស្នាក់នៅទីរហោស្ថានវិញ។ -បង្អង់
អើ យ៉ាងនោះទូលបង្គំនឹងបានទៅឆ្ងាយ ស្នាក់នៅឯទីរហោស្ថានវិញ។ –បង្អង់
ស្តេចទតក៏បញ្ជាទៅកាន់មន្ត្រីទាំងអស់ នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្តាប់ដៃរបស់អាប់សាឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនចេញទៅ ក្រែងលោអាប់សាឡុមមកទាន់ ហើយប្រហារយើង និងអ្នកក្រុងនេះដោយមុខដាវ»។
យេរេមា មានបំណងចេញពីក្រុងយេរូសាឡឹម ធ្វើដំណើរទៅស្រុកពុនយ៉ាមីន ដើម្បីទទួលដីជាចំណែកមត៌កក្នុងចំណោមបងប្អូនរបស់គាត់។
ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។
ប្រសិនបើមាននរណាឲ្យខ្ទមមួយ ដែលជាជំរកសម្រាប់អ្នកដំណើរ នៅវាលរហោស្ថានមកខ្ញុំ នោះខ្ញុំនឹងបោះបង់ចោលប្រជាជនរបស់ខ្ញុំ ខ្ញុំនឹងទៅនៅយ៉ាងឆ្ងាយពីពួកគេ ដ្បិតប្រជាជននេះសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេក្បត់អុលឡោះទាំងអស់គ្នា។
ទតរិះគិតថា៖ «ថ្ងៃណាមួយ ស្តេចសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួន ទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ស្តេចសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្តាប់ដៃរបស់ស្តេច»។