ពេលនោះ ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចអហាប់ មានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «សូមឲ្យអ្នកបម្រើរបស់ខ្ញុំ ចុះសំពៅទៅជាមួយអ្នកបម្រើរបស់ស្តេចផង!»។ ប៉ុន្តែ ស្តេចយ៉ូសាផាតពុំយល់ព្រមឡើយ។
ទំនុកតម្កើង 48:8 - អាល់គីតាប យើងបានឮគេថ្លែងអំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់យើង ទ្រង់នឹងការពារ ក្រុងនេះ ឲ្យបានរឹងមាំរហូតតទៅ។ - សម្រាក ព្រះគម្ពីរខ្មែរសាកល ដូចដែលយើងបានឮយ៉ាងណា យើងក៏ឃើញយ៉ាងនោះដែរ ក្នុងទីក្រុងរបស់ព្រះយេហូវ៉ានៃពលបរិវារ ក្នុងទីក្រុងរបស់ព្រះនៃយើង គឺថាព្រះនឹងធ្វើឲ្យទីក្រុងនោះស្ថិតស្ថេរជារៀងរហូត។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយើងបានឮ នោះយើងក៏បានឃើញ ក្នុងទីក្រុងរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺនៅក្នុងទីក្រុងរបស់ព្រះនៃយើង ព្រះនឹងតាំងទីក្រុងនោះ ឲ្យរឹងមាំរហូតតទៅ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង របស់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់យើង ព្រះអង្គនឹងការពារក្រុងនេះ ឲ្យបានរឹងមាំរហូតតទៅ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងទីក្រុងរបស់ព្រះនៃពួកពលបរិវារ គឺជាក្រុងរបស់ព្រះនៃយើងខ្ញុំ នោះយើងខ្ញុំបានឃើញមាន ដូចជាបានឮរៀងមកហើយ ព្រះទ្រង់នឹងតាំងទីក្រុងនោះ ឲ្យនៅជាប់ជារៀងរាបដរាបទៅ។ –បង្អង់ |
ពេលនោះ ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចអហាប់ មានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «សូមឲ្យអ្នកបម្រើរបស់ខ្ញុំ ចុះសំពៅទៅជាមួយអ្នកបម្រើរបស់ស្តេចផង!»។ ប៉ុន្តែ ស្តេចយ៉ូសាផាតពុំយល់ព្រមឡើយ។
អុលឡោះនៅក្នុងកន្លែងមួយ ហើយកន្លែងនោះនឹងមិនរង្គើសោះឡើយ។ ទ្រង់នឹងសង្គ្រោះកន្លែងនោះ តាំងពីពេលថ្ងៃរះ។
ក៏ប៉ុន្តែ ចំពោះក្រុងស៊ីយ៉ូនវិញ គេពោលថា “យើងទាំងអស់គ្នាសុទ្ធតែកើតចេញ មកពីក្រុងស៊ីយ៉ូន!” អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យក្រុងនេះរឹងមាំ។
ថ្ងៃក្រោយ អុលឡោះតាអាឡានឹងលើក ភ្នំដែលមានដំណាក់របស់ទ្រង់ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
មានតែអ្នកដែលនៅរស់ប៉ុណ្ណោះ ដែលអាចលើកតម្កើងទ្រង់ ដូចខ្ញុំលើកតម្កើងទ្រង់នៅថ្ងៃនេះ។ ឪពុកនឹងតំណាលប្រាប់កូនៗរបស់ខ្លួន អំពីចិត្តស្មោះស្ម័គ្ររបស់ទ្រង់។
ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរ នៅកណ្ដាលសមុទ្រ ស្រាប់តែមាន ខ្យល់ពីទិសខាងកើត បក់មកកំទេចអ្នក។
ថ្ងៃក្រោយ អុលឡោះតាអាឡានឹងលើកភ្នំ ដែលមានម៉ាស្ជិទរបស់ទ្រង់ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំអះរបស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំអះនេះបានឡើយ