ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
ទំនុកតម្កើង 41:6 - អាល់គីតាប អស់អ្នកដែលមកសួរសុខទុក្ខខ្ញុំ គេមានគំនិតមិនល្អទេ គេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញ ទាំងនិយាយបរិហារពីខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល សូម្បីតែនៅពេលពួកគេមកជួបខ្ញុំ ក៏ពួកគេនិយាយសេចក្ដីមិនពិតដែរ; ចិត្តរបស់ពួកគេប្រមូលសេចក្ដីទុច្ចរិតសម្រាប់ខ្លួនឯង; ពេលចេញទៅខាងក្រៅ ពួកគេក៏និយាយសេចក្ដីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាគេមកសួរសុខទុក្ខទូលបង្គំ គេពុតធ្វើជាស្និទ្ធស្នាលនឹងទូលបង្គំ ឯចិត្តគេវិញ គេគិតរកវិធីបំបាក់មុខទូលបង្គំ លុះគេចេញទៅក្រៅហើយ គេក៏និយាយបរិហារពីទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលមកសួរសុខទុក្ខទូលបង្គំ គេមានគំនិតមិនល្អទេ គេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញ ទាំងនិយាយបរិហារពីទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាគេមកសួរទូលបង្គំ នោះក៏ពោលតែសេចក្ដីភូតភរទទេ ចិត្តគេប្រមូលសេចក្ដីទុច្ចរិតទុក លុះចេញទៅក្រៅហើយ នោះក៏ផ្សាយប្រាប់សេចក្ដីនោះ |
ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
ខ្ញុំឮមហាជននិយាយមួលបង្កាច់ខ្ញុំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ខ្ញុំ ក៏ចាំតែចាប់កំហុសខ្ញុំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។
បន្ទាប់មក ស្ដេចទាំងពីរអង្គុយចរចាជាមួយគ្នា តែដោយគំនិតរបស់គេសុទ្ធតែអាក្រក់ គេពោលពាក្យកុហកគ្នាទៅវិញទៅមក។ ដូច្នេះ ការចរចារបស់គេពុំអាចបានផលអ្វីឡើយ ដ្បិតមិនទាន់ដល់គ្រាបញ្ចប់ដែលបានកំណត់ទុក។
ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ព្រោះតែពួកបងប្អូនក្លែងក្លាយ។