អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារ សម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។
ទំនុកតម្កើង 35:6 - អាល់គីតាប នៅពេលម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាដេញតាមពួកគេ សូមឲ្យផ្លូវរបស់ពួកគេងងឹតសូន្យសុង និងរអិលទៀតផង!។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យផ្លូវរបស់ពួកគេទៅជាងងឹត ហើយរអិល ទាំងមានទូតសួគ៌របស់ព្រះយេហូវ៉ាដេញតាមពួកគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យផ្លូវរបស់គេងងឹតសូន្យសុង ហើយរអិល ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា ដេញតាមគេផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលទេវតារបស់ព្រះអម្ចាស់ដេញតាមពួកគេ សូមឲ្យផ្លូវរបស់ពួកគេងងឹតសូន្យសុង និងរអិលទៀតផង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យផ្លូវគេបានងងឹត ហើយរឥល ព្រមទាំងមានទេវតានៃព្រះយេហូវ៉ាដេញតាមគេដែរ |
អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារ សម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។
តាមពិត ទ្រង់បានដាក់ពួកគេ នៅជំរាលមួយដ៏រអិល ទ្រង់ធ្វើឲ្យគេធ្លាក់ទៅក្នុងមហន្តរាយ
រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។
ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា មុនពេលទ្រង់នាំភាពងងឹតចូលមក ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ ដែលគ្របដណ្ដប់ដោយភាពអន្ធការ។ អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ តែទ្រង់បានធ្វើឲ្យថ្ងៃនោះក្លាយទៅជា យប់ដ៏សែនងងឹត ទ្រង់ធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា ពពកដ៏ខ្មៅងងឹត។
ហេតុនេះហើយបានជាផ្លូវដែលគេដើរ ក្លាយទៅជាផ្លូវរអិល និងងងឹត ពួកគេនឹងជំពប់ជើងដួល ដ្បិតនៅឆ្នាំដែលយើងត្រូវដាក់ទោសពួកគេ យើងនឹងធ្វើឲ្យគ្រោះកាចកើតមាន ដល់ពួកគេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។