ទ្រង់នឹងការពារអ្នក អ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ទ្រង់ ចិត្តស្មោះស្ម័គ្ររបស់ទ្រង់ ប្រៀបបីដូចជាខែល និងអាវក្រោះការពារអ្នក។
ទំនុកតម្កើង 35:2 - អាល់គីតាប សូមយកខែលទាំងតូចទាំងធំ មកជួយខ្ញុំជាប្រញាប់! ព្រះគម្ពីរខ្មែរសាកល សូមចាប់យកខែលតូច និងខែលធំ ហើយក្រោកឡើងដើម្បីជួយទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមយកខែលទាំងតូចទាំងធំ ហើយក្រោកឡើងជួយទូលបង្គំ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមយកខែលទាំងតូចទាំងធំ យាងមកជួយទូលបង្គំជាប្រញាប់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមចាប់យកទាំងខែលតូចធំ ហើយក្រោកឡើងជួយទូលបង្គំ |
ទ្រង់នឹងការពារអ្នក អ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ទ្រង់ ចិត្តស្មោះស្ម័គ្ររបស់ទ្រង់ ប្រៀបបីដូចជាខែល និងអាវក្រោះការពារអ្នក។
អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ គឺមកពីជើងមេឃ អុលឡោះតាអាឡានឹងប្រើពួកគេ ដើម្បីសម្រេចតាមកំហឹងរបស់ទ្រង់ និងបំផ្លាញស្រុកនោះទាំងមូល។
អុលឡោះតាអាឡាស្រឡាញ់ប្រជាជន របស់ទ្រង់យ៉ាងខ្លាំង ទ្រង់ចេញទៅដូចវីរជន ដូចអ្នកចំបាំងដ៏ចំណាន ទ្រង់បន្លឺសំឡេង ស្រែកកម្លា ហើយយកជ័យជំនះលើខ្មាំងសត្រូវ។