អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។
ទំនុកតម្កើង 35:17 - អាល់គីតាប អុលឡោះតាអាឡាអើយ! តើទ្រង់ធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះខ្ញុំឲ្យរួចពីក្រញាំរបស់ពួកគេ សូមការពារជីវិតខ្ញុំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់អើយ តើព្រះអង្គគ្រាន់តែទតមើលដល់ពេលណាទៀត? សូមសង្គ្រោះព្រលឹងរបស់ទូលបង្គំពីការបំផ្លាញរបស់ពួកគេ សូមសង្គ្រោះដួងជីវិតរបស់ទូលបង្គំពីសិង្ហស្ទាវផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីការបំផ្លាញរបស់គេ ហើយសង្គ្រោះជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ! តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះទូលបង្គំឲ្យរួចពីក្រញាំរបស់ពួកគេ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ តើទ្រង់នឹងព្រងើយចំពោះគេ ដល់កាលណាទៀត សូមដោះព្រលឹងទូលបង្គំឲ្យរួចពីការបំផ្លាញរបស់គេ ហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីសិង្ហ |
អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។
ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ ដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្ដាតរបស់គេជាដាវដ៏មុត។
ចិត្តគំនិតខ្ញុំតប់ប្រមល់ជាខ្លាំង អុលឡោះតាអាឡាជាម្ចាស់អើយ តើទុកឲ្យខ្ញុំនៅដូច្នេះ ដល់កាលណាទៀត?
អុលឡោះតាអាឡាអើយ តើទ្រង់ធ្វើព្រងើយ កន្តើយដល់កាលណាទៀត តើកំហឹងរបស់ទ្រង់ នៅតែឆាបឆេះដល់ពេលណាទៀត?
ភ្នែករបស់ទ្រង់បរិសុទ្ធពេក ទ្រង់ទ្រាំមើលអំពើអាក្រក់មិនបានទេ ទ្រង់ក៏ពុំអាចមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាទ្រង់ទ្រាំមើលជនក្បត់ ហេតុអ្វីបានជាទ្រង់ធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន?