អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារ សម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។
ទំនុកតម្កើង 147:9 - អាល់គីតាប ទ្រង់ប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ទ្រង់ក៏ប្រទានចំណីដល់វាដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានចំណីដល់សត្វព្រៃ និងដល់កូនក្អែកនៅពេលវាយំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានឲ្យសត្វពាហនៈមានអាហារ ហើយក៏ប្រទានឲ្យកូនក្អែកដែលយំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ព្រះអង្គក៏ប្រទានចំណីដល់វាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មាន ព្រមទាំងដល់កូនក្អែកដែលយំផង |
អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារ សម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។
តើនរណាជាអ្នកផ្តល់ចំណីឲ្យសត្វក្អែក នៅពេលដែលកូនវាស្រែកហៅអុលឡោះ ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?
ទ្រង់ប្រទានអាហារដល់សត្វលោកទាំងឡាយ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្ដែ អុលឡោះជាបិតារបស់អ្នករាល់គ្នាដែលនៅសូរ៉កា ទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។
ចូរមើលក្អែកវាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំងគ្មានជង្រុកសោះ ប៉ុន្តែ អុលឡោះចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។